លាក់ទុកដាវកែច្នៃក្នុងម៉ូតូការពារខ្លួន ពេលទៅលេងស្រុកកំណើតបុណ្យចូលឆ្នាំថ្មី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនខណៈមានការសង្ស័យហើយឆែកឆេររកឃើញដាវកែច្នៃមួយដើមនៅក្នុងម៉ូតូ។

ការឃាត់ខ្លួនជនទាំងពីរនាក់នេះធ្វើឡើងកាលពីវេលាម៉ោង ២០ និង ២៥ នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខសាលារៀនយ៉ាម៉ាមិកូ ផ្លូវបេតុង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីរនាក់នេះទី១មានឈ្មោះ តុន សុីណេ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលទូរស័ព្ទ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ,ទី២មានឈ្មោះ រ៉េន វីរះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកអាប៊ុល ស្នាក់នៅភូមិស្លែងរលើង ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពត៌មានពីកម្លាំងសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានខាងលើបានចុះធ្វើការល្បាតតាមមូលដ្ឋានដើម្បីធ្វើការទប់ស្កាត់បទល្មើសដែលតែងតែកើតឡើងកន្លងមកហើយលុះមកដល់ចំនុចមុខសាលារៀនយ៉ាម៉ាមិកូ កម្លាំងសមត្ថ កិច្ចបានប្រទះឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាZOOMERX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ 4964 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ទៀតពេលនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យក៍ឃាត់ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេរហើយក៍ប្រទះឃើញដាវសាំម៉ូរៃកែឆ្នៃមួយដើមនៅនិងឈ្នាន់ជាន់ខាងឆ្វេងម៉ូតូរបស់ពួកគេ ហើយក្រោយមកសមត្ថកិច្ចបាននាំខ្លួនអ្នកទាំងពីរយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលទឹកថ្លា។

នៅចំពោះមុខសមត្ថចកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេបានធ្វើដាវសាំមូរ៉ៃកែឆ្នៃមួយដើមនេះទុកសំរាប់ដាក់ការពារខ្លួនពេលដើរលេងបុណ្យចូលឆ្នាំថ្មីខាងមុខនៅឯស្រុកកំណើត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា

...

Siha-1 Siha-2 Siha-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print