Canon មិនត្រឹមតែជាក្រុមហ៊ុនធំជាងគេបំផុតក្នុងផ្នែកថតរូបនោះទេ ប៉ុន្តែក្រុម ហ៊ុនជប៉ុនមួយនេះ បានបន្តនូវការប្រកួត ថតរូបពីលើអាកាស មកទល់ពេលនេះផង ដែរ។ នោះគឺជាការផ្លាស់ប្តូរជាមួយ PD6E 2000-AW-CJ1 six-rotor Drone មានតម្លៃថ្លៃខ្លាំង ហើយល្បីឈ្មោះយ៉ាង ខ្លាំង បានរចនាឡើង ដោយក្រុមហ៊ុន កាម៉េរា ultra high-end ME20F-SH នេះសំរាប់ការស្វែងរកនិងការជួយសង្គ្រោះ។
រីឯ Drone platform មើលទៅមិនខុសគ្នាពីកម្រិតឧបករណ៍ដែលមានស្រាប់ ដូច DJI’s modular M600 system នោះទេ ប៉ុន្តែវាមិនផ្ដល់នូវកម្រិតខ្ពស់មិនគួរឱ្យជឿ ៤លាន ISO ដែលធ្វើឱ្យ ME20F-SH បានកាមេរ៉ាសម្រាប់ចាប់យករូបភាពក្នុងស្ថានភាពងងឹតខ្លាំងបានល្អឥតខ្ចោះ។ Drone ធន់នឹងអាកាសធាតុ ហើល two-axis gimbal អាចយួរទំងន់បានរហូតដល់១០ គីឡូ ក្រាម។ ទោះបី ប្រភេទនៃភាពប្រែប្រួលពន្លឺ ដែលមិនមានតម្លៃថោក។ បើយោងតាមពាក្យចចាមអារាមរបស់ក្រុមហ៊ុន Canon តម្លៃ Drone មានតំលៃដល់ ២០.០០០ ដុល្លារ ដែលត្រូវបានមិនរួមបញ្ចូលតម្លៃ ២០.០០០ដុល្លារ ទៅលើម៉ាស៊ីនថតមួយ មុខនៅលើយទេ។
ក្នុងតម្លៃនោះ Droneរបស់ក្រុមហ៊ុន Canon មិនសូវមានការចាប់អារម្មណ៍ពីអ្នកណានៅឡើយទេ។ ចំណែក DJI’s M600 វិញទទួលបានតម្លៃ ៤.៥៩៩ដុល្លារជាតម្លៃសមរម្យកាលពីឆ្នាំមុន ហើយ Industrial-grade M200 platformថ្មី របស់ក្រុមហ៊ុន ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅពេលណាមួយនៅត្រីមាសនេះ៕
ប្រែសម្រួល៖ ហេង លក្ខិណា