ពាក្យ​សុំ​ពន្យារពេល​​របស់​ក្រុម​មេធាវី​ មិន​មែន​ជា​មូលហេតុ​នៃ​ការ​ពន្យារពេល​សវនាការ​រឿង​ក្ដី​លោក​ ហុង​ សុខហួរ​ នោះទេ​

ចែករំលែក៖

ភ្នំពេញ៖ រឿងក្ដីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានពន្យារពេលដោយសារតែអវត្តមានមេធាវី ព្រោះរឿងព្រហ្មទណ្ឌហើយជាបទល្មើសឧក្រិដ្ឋ ត្រូវតែមានវត្តមានមេធាវីដាច់ខាត ពោលគឺមិនមែនមកពីពាក្យសុំពន្យារពេលរបស់ក្រុមមេធាវីនោះទេ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍ សម្រេចពន្យារពេលសវនាការរឿងក្ដីលោក ហុង សុខហួរ ទៅថ្ងៃក្រោយវិញ ដោយសារគ្មានវត្តមានមេធាវី ។

មេធាវីមួយរូបការពារក្ដីលោកហុង សុខហួរ លោកស្រី ម៉េង សុភារី គឺបញ្ជាក់ថា ក្រុមមេធាវីបានដាក់ពាក្យសុំពន្យារពេល ដោយសារតែមេធាវីពីររូបផ្សេងទៀតជាប់រវល់ ។

ពាក់ព័ន្ធបញ្ហានេះ អគ្គលេខាធិការរងសាលាឧទ្ធរណ៍ និងជាអ្នកនាំពាក្យ លោក ទូច ថារិទ្ធិ បញ្ជាក់នៅថ្ងៃទី៨ ខែមេសា ថា រឿងក្ដីលោក ហុង សុខហួរ ជម្រះអត់កេីតទេដោយពុំមានមេធាវី ជនជាប់ចោទចូលរួមនីតិវិធី ។ មិនអាចជម្រះបានទេក្នុងរឿងព្រហ្មទណ្ឌ ។

លោកបន្ថែមថា ការពន្យារពេលនេះ ពុំមែនមូលហេតុពាក្យសុំពន្យារពេលរបស់ក្រុមមេធាវីការពារក្ដីលោកហុង សុខហួរ ឡើយ ។

ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា៣០១ ចែងថា ” ជំនួយពីមេធាវីត្រូវតែមានដាច់ខាតក្នុងករណី បទឧក្រិដ្ឋ ” ។

គួររំលឹកថា លោក ហុងសុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ មាត្រា ៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ៕ ចេស្តា

...

neat

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print