បុរសជនជាតិចិនម្នាក់ បើករថយន្តបុកហើយកិនពីលើម៉ូតូមួយគ្រឿង តែសំណាងល្អម្ចាស់លោតចេញទាន់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់ ជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿងជាប់ខាងក្រោមរថយន្ត ប៉ុន្តែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ពេល បណ្ដាលឲ្យរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារដេប៉ូ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O-3918 បើកបរដោយបុរសជនជាតិចិនម្នាក់មិនស្គាល់ឈ្មោះ ។ចំណែកឯម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1-AL1633 បើកបរដោយបុរសម្នាក់រងរបួសស្រាល ៕

...

IMG_9120 IMG_9121 IMG_9122 IMG_9123 IMG_9124 IMG_9125

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print