ផឹងស្រាបៀរអស់កន្លះកេះទាញដាវសាមូរ៉ៃកាប់របួសម្នាក់ក្នុងវង់រាំកម្សាន្តបុណ្យបច្ច័យបួនត្រូវបានតុលាការឃុំខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកលេងដាវសាមូរ៉ៃម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លូនជាបណ្ដោះអាសន្ន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប្រជាពលរដ្ឋ ប្រជាការពារភូមិ និងសមត្ថកិច្ចនគរបាលសហការគ្នា ព័ទ្ធចាប់បានរួចវាយហូរឈាមស្រោចមុខ និងយកទៅបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីយកមកប្រគល់ឲ្យចាត់ការបន្ត ។

គួររំលឹកថា៖ ជនសង្ស័យជាអ្នកលេងដាវសាមូរ៉ៃត្រូវតុលាការសម្រេចឃុំខ្លួនជាសណ្ដោះអាសន្ននាព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវបានគេស្គាល់ឈ្មោះ ឈុំ ភក្តី ភេទប្រុស អាយុ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាកែវលើ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជនសង្ស័យបង្កហិង្សាលើជនរងរបួសឈ្មោះ គុម្ភ ទូច ហៅរត្ន ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកែវមន្នី សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ក្នុងពិធីចាក់ធុងបាស់រាំកម្សាន្តកំដរបុណ្យបច្ច័យបួន របស់ឈ្មោះ លី ខុន ភេទស្រី អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យបានឆ្លើយសាភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនបានផឹកស្រាបៀរម៉ាក ខ្លាំង អស់ចំនួនកន្លះកេះម្នាក់ឯង ស្រវឹងគួរសម រួចលឺសំឡេងគេចាក់ធុងបាស់រាំនៅភូមិក្បែរគ្នា ក៏មានអារម្មណ៍ចង់រាំ ទើបទាញយកដាវសាមូរ៉ៃមកសៀតនឹងកង់ក៏ជិះមកវាយជន្ទល់ទុកក្បែរវង់រួចចូលរាំនឹងគេ ប៉ុន្តែពេលរាំនោះ គេ(ជនរងរបួស) បានរាំធ្វើដៃច្រងេងច្រងាង ប៉ះលើខ្លួនគេ(ជនសង្ស័យ) ទើបមានការក្តៅក្រហាយក្នុងចិត្ត រត់ទៅហូតដាវពីកង់មកកាប់តែម្តង ហើយរត់គេខ្លួនមិនរួច ត្រូវគេព័ទ្ធចាប់បាន ៕ ប៉ឹម ពិន

...

pursat (3) pursat (2) pursat (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print