ស្ត្រីម្នាក់ស្លាប់ដោយដាំក្បាលចូលក្នុងធុងទឹក សង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតមានបន្ទាប់ពីប្រទះឃើញស្រ្តីម្នាក់បានស្លាប់ក្នុងបន្ទប់ទឹកដោយដាំក្បាលចូលក្នុងធុងទឹកនិងនៅក្នុងបន្ទប់ទឹកមានរបស់របររប៉ាត់រប៉ាយនិងមានចាក់សោពីខាងក្រៅបន្ទប់ផង។ ករណីនេះសមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាជំហានដំបូងថាជាករណីឃាតកម្ម។

ហេតុការណ៍នេះបានបង្កឲ្តភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលលេខ២E៥ ជាន់ទី៥ ក្រុម១ ផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះលឿម ហៀក ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ ដេរដាក់យីហោក្វាន់ស្នាក់នៅបន្ទប់ជួលលេខ០២E៥ជាន់ទី៥ ក្រុម១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតភូមិជីប៉ាង ឃុំផ្លូវមាសស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។

តាមសម្ដីស្ត្រីឈ្មោះ លី សារ៉ាយ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រត្រូវជាមិត្តភត្តិសពបានប្រាប់សមត្ថកិច្ចឲ្យថដឹងថា កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃ៨ ខែមេសា ឆ្នាំ២០១៧ មុនកើតហេតុគាត់បានទូរស័ព្ទមករកមិត្តភត្តិដែលស្លាប់ដោយបបួលទៅធ្វើការ។ ពេលនោះនាងបានប្រាប់វិញថា ទៅមុនទៅជាប់ហូបបាយសិន។ លុះដល់ម៉ោង៨ព្រឹកប្រធានក្រុមស្ត្រីខាងលើមិនឃើញស្រ្តីរងគ្រោះទៅធ្វើការក៏នាំគ្នាមកមើលដល់បន្ទប់ជួលប៉ុន្តែពេលមកដល់ឃើញទ្វារបន្ទប់ចាក់សោក៏នាំគ្នាទៅវិញរីឯទូរស័ព្ទខលមិនចូលទៀត។

ប្រភពដដែលបានប្រាប់ទៀតថាលុះដល់ល្ងាចថ្ងៃដដែលបាននាំគ្នាប្រហែល១០នាក់មករកម្តងទៀតហើយពេលមកដល់មុខបន្ទប់ជួលឃើញចាក់សោដដែលទើបសុំឲ្យម្ចាស់ផ្ទះ កាត់សោទ្វារបន្ទាប់ដើម្បីចូលមើលក្នុងបន្ទប់ក្រែងមានអ្វីអាចទំនាក់ទំនងទៅស្ត្រីខាង
លើប៉ុន្តែបានពេលកាត់សោររួចក៍ចូលទៅមើលស្រាប់តែឃើញនាងស្លាប់ក្នុងបន្ទប់ទឹកដាំក្បាលចូលក្នុងធុងបាត់ទៅហើយទើបបង្ករភ្ញាក់ផ្អើហើយម្ចាស់ផ្ទះបានរាយការជូនសមត្ថកិច្ចតែម្តង។

តាមសម្ដីម្ចាស់ផ្ទះជួលឈ្មោះគីង សុគន្ធរិទ្ធិ អាយុ៤៥ឆ្នាំបានប្រាប់សមត្ថកិច្ចថាកាលពីម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី០៨ខែមេសាឆ្នាំ២០១៧មុនកើតហេតុខណះដែលគាត់កំពុងអង្គុយលេងកន្លែងលក់ដូរខាងក្រោមស្រាប់តែមានកម្មការនីជាង១០នាក់បានមកសុំគាត់អោយកាត់សោរបន្ទប់ជួលខាងលើដោយសំអាងថាបាត់ខ្លួនមិត្តភ័ត្ត្រមួយថ្ងៃហើយទូរស័ព្ទក៍មិនចូលអោយកាត់សោរក្រែងអាចរកឃើញវត្ថុតាងអ្វីទំនាក់ទំនងបានខណះដែលគាត់កាត់សោរហើយមានស្រីៗ៤ទៅ៥នាក់បានចូលទៅមើលក្នុងបន្ទប់ពេលនោះគាត់ឈរនៅខាងក្រៅបន្ទប់ស្រាប់ស្រីទាំងនោះប្រាប់ថាឃើញនាងស្លាប់ក្នុងបន្ទន់ទឹកទើបបង្ករភ្ញាក់ផ្អើឡើងហើយគាត់ក៍ប្តឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។

ក្នុងករណីខាងលើនេះក្រោយពីកើតហេតុសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញចុះមកពិនិត្យសពខាងលើនិងបញ្ជាក់ថាសពត្រូវបានជនសង្ស័យមិនស្គាល់មុខវាយបែកច្រមុះរុញជ្រមុះក្នុងធុងទឹកចំណែកដៃឃើញមានខ្សែលីឡុងពណ៌ខ្មៅចងជាប់កដៃខាងឆ្វេងផងក្រោយពីពិនិត្យរួចបានប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

...

sokha (3) sokha (2) sokha (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print