ក្លិបឆ្មាខ្មៅ Sunderland ដែលកំពុងតែ ឈរបាតតារាងអង់គ្លេស Premier League កាន់តែដុនដាបក្នុងតំបន់គ្រោះថ្នាក់បន្ទាប់ពីចាញ់ក្រុមបិសាចក្រហមManchester United ដោយលទ្ធផល 3-0 នៅក្នុងទឹកដី របស់ខ្លួន ។
ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានជួយក្រុមភ្ញៀវនាំមុខមុននៅនាទីទី៣០ហើយក្រុមម្ចាស់ផ្ទះនៅសល់គ្នាតែ១០ នាក់ប៉ុណ្ណោះមុនចប់តង់ទីមួយដោយកីឡាករ Sebastian Larsson ទទួលបាន កាតក្រហមនៅនាទីទី៤៣។
តង់ទី២ឈានចូលបានតែប៉ុន្មាននាទី ប៉ុណ្ណោះ កីឡាករ Henrikh Mkhitaryan បានបន្ថែមមួយគ្រាប់ឲ្យបិសាចក្រហមនាំមុខម្ចាស់ផ្ទះហើយកីឡាករវ័យក្មេងអង់ គ្លេស Marcus Rashford រកបានមួយគ្រាប់ទៀតនៅនាទីទី៨៩ជិតចុងតង់ ។
លទ្ធផលនេះបានធ្វើឲ្យក្រុមបិសាច ក្រហម Manchester United ហក់ឡើងមកលេងរៀងទី៥ឈរលើក្រុមកាំភ្លើងធំ Arsenal វិញ។ ប៉ុន្តែបើក្រុមកាំភ្លើងធំបន្តឈ្នះគឺ បិសាចក្រហមនៅតែឈរលេខ៦ដដែល៕
...