រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ការវាយប្រហារស៊ីរីគឺជាការព្រមានដល់កូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃទី៩ ខែមេសា បានប្រកាសថា ការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរីគឺជាការព្រមាន ដល់ ប្រទេសផ្សេងទៀត ក្នុងនោះមានទាំងកូរ៉េ ខាងជើងផង អាចប្រឈមនឹងប្រតិកម្មយ៉ាងគ្រោះថ្នាក់ពីអាមេរិក ប្រសិនបើនៅតែរឹង រូសនោះ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញព័ត៌មាន ABC រដ្ឋមន្ត្រីការបរទេស អាមេរិក បានបញ្ជាក់ថា «នេះជាសារផ្ញើទៅ កាន់ប្រទេសទាំងអស់នៅលើពិភពលោកប្រសិនបើ បំពាន ច្បាប់អន្តរជាតិនោះ នឹងមិនបំពេញទៅតាមអ្វីដែលបានសន្យានោះគឺមានលទ្ធផលបែបនេះ។ អំពីកូរ៉េខាងជើង យើងក៏បាននិយាយច្បាស់ហើយថា គោល ដៅរបស់អាមេរិកគឺ មិនឲ្យមាន អាវុធ បរមាណូនៅឧបទ្វីបកូរ៉េឡើយ»។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ទៀតថា «ប្រធានាធិបតីចិន លោក ស៊ី ជីង ពីង ក៏បានយល់យ៉ាងច្បាស់ពីបញ្ហាខាងលើផងដែរ ហើយយើងខ្ញុំឯកភាព ទៅលើអ្វីដែលមេដឹកនាំចិនបានបង្ហាញចំពោះកូរ៉េខាងជើងដែលបង្កភាពតានតឹង និងគំរាម កំហែង ដូច្នេះយើងអាចមានសកម្មភាពណា មួយដើម្បីតបតវិញ»។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster កាលពីថ្ងៃទី៩ខែមេសា បានប្រកាសថា លោកត្រាំ នឹងត្រួតពិនិត្យ ឲ្យបានឆាប់បំផុត នូវវិធីសាស្ត្រ ដើម្បីលុបចោលការគំរាមកំហែងពីកូរ៉េខាងជើង ក្នុងនោះមានទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសកម្មភាពយោធាផងដែរនៅពេលចាំបាច់។

រុស្ស៊ីបង្ហាញក្តីបារម្ភខ្លាចអាមេរិក វាយ ប្រហារកូរ៉េខាងជើងៈ

ប្រធានគណៈកម្មាធិការសន្តិសុខជាតិ រុស្ស៊ីលោក Viktor Ozerov បានបញ្ជាក់ថា រុស្ស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះ សកម្មភាពរបស់អាមេរិក អាចនឹង វាយ ប្រហារទៅលើកូរ៉េខាងជើង ក្នុងនោះមាន ទីតាំងមីស៊ីលនិង បរមាណូរបស់ប្រទេសនេះដូចអ្វីដែលអាមេរិកបានវាយប្រហារទៅលើប្រទេសស៊ីរី ដោយមីស៊ីលចេញពី នាវាចម្បាំង។

ការព្រួយបារម្ភរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលកម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជូនក្រុមនាវាចម្បាំង ដែល មានទាំងនាវាផ្ទុកយន្តហោះ ធ្វើដំណើរចេញពីប្រទេសសិង្ហបុរីឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ។ សកម្មភាពខាងលើកើតឡើងចំពេលដែលសហគមន៍អន្តរជាតិ បង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កើនកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើងក៏ដូចជាការសាក ល្បងមីស៊ីលនិងអាវុធបរមាណូអត់ឈប់ ឈរ។

លោក McMaster បានបញ្ជាក់ទៀតថា«សកម្មភាពបញ្ជូនកម្លាំងទាហានខាងលើ ដោយសារតែកូរ៉េខាងជើងមានសមត្ថភាព វាយប្រហារដោយបរមាណូ។ ប្រធានាធិប តីចិន លោកស៊ី ជីងពីង និងប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំក៏បានឯកភាពគ្នាថានឹងមិនឲ្យឧបទ្វីបមានអាវុធបរមាណូឡើយ។

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកឈ្មោះ USS Carl Vinson រួមជាមួយនាវាដែល មានផ្ទុកប្រព័ន្ធកម្ទេច និងប្រព័ន្ធបាញ់បង្ហោះគ្រាប់មីស៊ីល កំពុងធ្វើដំណើរកាត់តាម ប្រទេសសិង្ហបុរី ឆ្ពោះទៅកាន់មូលដ្ឋាន ទ័ពអាមេរិក ដែលនៅក្បែរជប៉ុន។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក Dave Benham បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានបារាំងថា ការបញ្ជូនកម្លាំងនិងសម្ភារនេះ គឺជាការត្រៀមលក្ខណៈទុកជាមុន ក្នុងករណីដែលកូរ៉េខាងជើងនៅតែបន្តធ្វើសកម្មភាពបំពាន លើបទដ្ឋានអន្តរជាតិ ទាក់ទិនទៅនឹងការសាកល្បងអាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យក្រសួងការពារជាតិអា មេរិកដដែល បានបន្ថែមថា កូរ៉េខាងជើង គឺជាគ្រោះថ្នាក់ធំបំផុត នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក។ សកម្មភាពរបស់កូរ៉េខាងជើង កន្លងមក គឺជាការបំពាន មិនគោរព និង គ្មានការទទួលខុសត្រូវ ដែលបានសាក ល្បងអាវុធនុយក្លេអ៊ែរ ម្តងហើយម្តងទៀត អស់ចំនួន៥ដងមកហើយ។ នេះនៅមិនទាន់រាប់ពីការសាកល្បងកាំជ្រួចបាលីស្ទិកផងទេ ហើយបើតាមការវិភាគតាមរូបភាព ផ្កាយរណប របស់អ្នកជំនាញអាមេរិកនោះ គឺកូរ៉េខាងជើងអាចនឹងរៀបចំសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ក្នុងពេល ឆាប់ៗខាងមុខនេះហើយ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកជំនាញស៊ើបការណ៍សម្ងាត់អាមេរិក បានសន្និដ្ឋានថា រាល់លើក គេឃើញសមត្ថភាពរបស់កូរ៉េ ខាងជើង បានកើនឡើងជាលំដាប់ គួរឲ្យ ព្រួយបារម្ភ ហើយបើតាមការស្មាន កូរ៉េ ខាងជើង អាចមានក្បាលគ្រាប់នុយក្លេអ៊ែរ បំពាក់ជាមួយកាំជ្រួចមីស៊ីល ក្នុងរយៈ ពេលមិនដល់២ឆ្នាំទៀតប៉ុណ្ណោះ។ កាំជ្រួច មីស៊ីលនេះសោត គឺកូរ៉េខាងជើងអាចមានលទ្ធភាពបាញ់ចេញពីនាវាមុជទឹក ដូច្នេះ មានន័យថា គឺគេអាចចំណេញចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីបាញ់ឲ្យដល់គោល ដៅឆ្ងាយ រហូតដល់ទឹកដីអាមេរិក។ ប៉ុន្តែ ប្រទេសដែលព្រួយបារម្ភជាងគេនោះគឺកូរ៉េខាងត្បូងនិងជប៉ុន ប្រសិនបើមានសង្គ្រាម វាយប្រហារ ប្រទេសទាំងពីរនឹងរងការវាយប្រហារពីកូរ៉េខាងជើងមុនគេ ។សូមកុំភ្លេច ថា អាមេរិកគំរាមថាប្រើកម្លាំងលើកូរ៉េខាងជើងច្រើនដងមកហើយៗ កូរ៉េខាងជើង សឹងតែលែងយកត្រចៀកស្តាប់ទៅហើយ។ ជាក់ស្តែង នៅថ្ងៃនេះ បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបានបង្ហោះផ្សាយរូបភាព របស់គីម ជុងអ៊ុន ញញឹមសើចពព្រាយ។ នេះជាចេតនាប្រាប់ទៅអាមេរិកវិញថា របបផ្តាច់ការកូរ៉េខាងជើង មិនខ្វល់អ្វីទាំង អស់។

សម្រាប់ដំណាក់កាលនេះ អ្នកវិភាគ នៅមិនអាចនិយាយអ្វីបានទេ ព្រោះ ស្ថានការណ៍អាចប្រែប្រួល។ មានកត្តាជា ច្រើន ដែលអាចធ្វើឲ្យស្ថានការណ៍ក្រឡាប់ចាក់។ ទីមួយ កូរ៉េខាងត្បូង កំពុងត្រៀមបោះឆ្នោតរើសប្រធានាធិបតីថ្មី។ ដូច្នេះគេត្រូវរង់ចាំមើលជំហររបស់ប្រធានាធិបតី ថ្មី។ រាល់អន្តរាគមរបស់អាមេរិក ទៅលើ កូរ៉េខាងជើង គឺត្រូវតែមានការគាំទ្រពីកូរ៉េខាងត្បូងដែរ ព្រោះថាបើកូរ៉េខាងជើងវាយ បកវិញ អ្នកដែលរងគ្រោះ គឺកូរ៉េខាងត្បូង។ រដ្ឋធានីសេអ៊ូល នៅចម្ងាយតែជាង៥០ គីឡូម៉ែត្រប៉ុណ្ណោះ ពីកូរ៉េខាងជើង ដូច្នេះ បើគីម ជុងអ៊ុន បញ្ជាតែមីស៊ីល ២ – ៣ គ្រាប់ រដ្ឋធានីសេអ៊ូលនឹងខ្ទេច។

កត្តាមួយទៀត គឺជប៉ុន។ មូលដ្ឋានទ័ព របស់អាមេរិក នៅក្បែរនឹងឆ្នេរខាងកើត របស់ជប៉ុន ដែលសំបូរទៅដោយរោងចក្រអគ្គិសនីនុយក្លេអែរ។ កូរ៉េខាងជើងអាច យករោងចក្រទាំងនោះ ជាចំណុចស៊ីបបាន យ៉ាងងាយ។ ដូច្នេះ គេពិបាកជឿណាស់ថា ជប៉ុននឹងគាំទ្រ ឲ្យអាមេរិកប្រើធម៌ក្តៅ នោះ។

អ្វីៗ គឺវាអាស្រ័យទៅលើការឆ្លើយតប វិញ របស់កូរ៉េខាងជើង។ ក៏ប៉ុន្តែ លោកដូ ណាល់ ត្រាំ ក៏មានអត្តចរិតក្តៅឆេវឆាវ ពិបាកស្មានមុនដែរ។ ចំណែកអ្នកដែលនៅ កណ្តាលគឺចិន។ ដំណាក់កាលនេះ ចិន មិនអាចបណ្តោយឲ្យ គីម ជុងអ៊ុន ក្រអឺត ក្រទមខ្លាំងទៀតបានឡើយ ព្រោះចិនមិនអាចស្មានចិត្តលោកត្រាំបានទេ។ ចិនមាន ចំណែកធំណាស់ ក្នុងរឿងនេះ ព្រោះបើចិន សុខចិត្តបើកផ្លូវ ព្រមដាក់ទណ្ឌកម្មលើកូរ៉េ ខាងជើង តាមអាមេរិកនោះរបបផ្តាច់ការ កូរ៉េខាងជើងនឹងដួលរលំ ហើយកូរ៉េទាំងពីរអាចនឹងរួបរួមគ្នាវិញ។ យើងសួរថា តើចិន អាចធ្វើចិត្ត ទទួលយកផលវិបាកនេះ បាន ដែររឬទេ?

trump (1) trump (2) trump (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print