សមុទ្រចិនភាគខាងត្បូង៖ កត្តាដែលជំរុញឲ្យចិនត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ

ចែករំលែក៖

ក្រោយពេលតុលាការអាជ្ញាកណ្តាល PCA ចេញសេចក្តីសម្រេចឲ្យចិនត្រូវតែ អនុវត្តតាមច្បាប់អន្តជាតិហើយចិនជាច្រើនលើក បានច្រានចោលការចោទប្រកាន់ ទាំងនោះ បើតាមទស្សនាវដ្តី Natioanl Interest បានបញ្ជាក់ថា អាមេរិកអាចនឹងអនុ វត្តនូវដំណោះស្រាយ៣ចំណុចដែលបង្ខំ ចិនត្រូវតែអនុវត្តសេចក្តី សម្រេចរបស់ PCA។

កាលពីថ្ងៃទី១២ ខែកក្កដា តុលាការ អាជ្ញាកណ្តាលអន្តរជាតិ PCA បានចេញ សេចក្តីសម្រេចច្រានចោលខែ្សបន្ទាត់៩ កំណាត់របស់ចិនក្នុងការគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង។ ក្រោយចេញសាល ក្រម ប្រទេសជាច្រើនបានគាំទ្រនិងអំពាវនាវ ដល់ប្រទេសពាក់ព័ន្ធគោរពtamសេចក្តីសម្រេចរបស់តុលាការស្តីពីវិវាទសមុទ្រចិនភាគខាង ត្បូង។ រដ្ឋាភិបាលហ្វុីលីពីនក៏បានប្រកាសគោរពសេចក្តីសម្រេចនោះ ហើយស្នើឲ្យ ចិនត្រូវតែគោរពដូចគ្នា។ ប៉ុន្តែចំពោះចិននៅតែប្តេជ្ញាការពារទស្សនៈ របស់ខ្លួនមិនទទួលយកសេចក្តីសម្រេច របស់តុលាការមិនទទួលស្គាល់សេចក្តី សម្រេចរបស់ PCA ឡើយ។ ចិនបាន ចេញសេចក្តីប្រកាសថា «មិនទទួលយក នូវគោលការណ៍ណាមួយ និងសកម្មភាព ណាមួយ ពឹងផ្អែកលើសេចក្តីសម្រេចរបស់តុលាការPCAទេ»។

បើទោះបីចិនប្រកាសបែបនេះក្តីតែអាមេរិកបញ្ជាក់ថា នៅមានវិធីសាស្ត្របង្ខំ ឲ្យ ចិនអនុវត្តសេចក្តីសម្រេចនោះបានដោយមិនធ្វើឲ្យចិនបាក់មុខទៀតផង។ ក្នុងនោះ ទី១-ប្រធានាធិបតីអាមេរិក ចាំបាច់ត្រូវតែបង្ហាញពីការគាំទ្រទស្សនៈនិងគោលជំហររបស់ហ្វុីលីពីនស្តីពីដែនសមុទ្រ និង ដែន គោក។ អាមេរិកចាំបាច់ត្រូវតែបញ្ជូនកម្លាំងទាហានជើងទឹកទៅកាន់ហ្វុីលីពីន ដើម្បី ការពារប្រជុំកោះ Scarbourough ។ ទី២-សភាអាមេរិកចាំបាច់ត្រូវតែអនុម័តលើសន្ធិសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (NUCLOS )។ ទី៣-ក្រសួងហិរញ្ញវត្ថុអាមេរិកចាំបាច់ត្រូវតែបញ្ចេញសកម្មភាពក្នុងហេតុ ការណ៍នោះធានាសេដ្ឋកិច្ចដល់ប្រទេសហ្វុីលីពីនមិនឲ្យរងផលប៉ះពាល់ពីការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចដែលចិនបានដាក់ទៅលើហ្វុីលីពីនដូចជាដកប្រាក់ទុនវិនិយោគបញ្ចប់សកម្មភាពពាណិជ្ជកម្មជាដើម។

ពាក់ព័ន្ធនឹងសកម្មភាពនោះដែរ ប្រធា នាធិបតីហ្វុីលីពីនលោក ឌុយទែរតេ មាន ការ ខឹងសម្បាយ៉ាងខ្លាំងដោយសារតែភាគីចិនបានមើលស្រាលទៅលើប្រទេសនេះ។ លោកប្រធានាធិបតីក៏បាននិយាយទៅកាន់រដ្ឋមន្ត្រីរបស់លោកថា «ទុកឲ្យអាមេរិក បញ្ជូននាវាចម្បាំងរបស់គេមកទីនេះ។ ប៉ុន្តែយើងមិនអាចនិយាយរឿងនោះដោយបើកចំហឡើយ។ នៅពេលនេះលោកឌុយ ទែរ តេ បានស្វា គមន៍ចំពោះនាវាផ្ទុកយន្តហោះ អាមេរិក មកកាន់ដែនសមុទ្រចិនភាគខាង ត្បូង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ បើទោះបីជាចិនបានគំរាមកំហែងប្រទេសដទៃ ទៀតមិនឲ្យលូកដៃចូលក្នុងវិវាទនេះក្តីក៏អាមេរិកនិងអូស្ត្រាលីកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសថា នឹងបន្តសកម្មភាពយាម ល្បាតនៅសមុទ្រចិនភាគខាងត្បូងតាមច្បាប់អន្តរជាតិ។

មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា ទាហានជើងទឹកអាមេរិកកនឹងបន្តសកម្មភាពជាប្រចាំ និងស្របច្បាប់នៅគ្រប់ទិសទីលើពិភពលោកក្នុងនោះមានសមុទ្រចិនភាគខាងត្បូងដើម្បីធានាសេរីភាពនិងសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅដែនសមុទ្រ។

វត្តមានរបស់កម្លាំងទាហានអាមេរិកនៅទីនោះគឺជាការរក្សាសណ្តាប់ធ្នាប់ និង អនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ។

ហ្វុីលីពីនទើបតែបានច្រានចោលកិច្ច ពិភាក្សាទ្វេភាគីជាមួយចិន ស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូងក្រោយពេលទី ក្រុង ប៉េកាំងទាមទារឲ្យទីក្រុងម៉ានីលមិនត្រូវលើក ឡើងពីសេចក្តីសម្រេចរបស់ តុលាការមកពិភាក្សា។ កិច្ចពិភាក្សាដែលច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលជារឿងដែលហ្វុីលីពីនមិនអាចទទួលយកបាន។ មន្ត្រីជាន់ខ្ពស់ចិនបានប្រកាសឲ្យដឹងថា នឹងបន្តសាងសង់ នៅសមុទ្រចិនភាគ ខាងត្បូង។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសថា មន្ត្រីចិនបានស្នើ ឲ្យមាន កិច្ចពិភាក្សាក្នុងលក្ខខណ្ឌទីក្រុង ម៉ានីលមិន ត្រូវលើកឡើងពីសាលក្រម តុលាការដែលបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១២ខែកក្កដា ដោយសាលក្រមនោះមានផលប្រយោជន៍សម្រាប់ហ្វុីលីពីន។ លោក Yasay បញ្ជាក់ថា «ពួកគេ ស្នើឲ្យយើងពិភាក្សាដោយមិនយកបញ្ហាសេចក្តីសម្រេចរបស់តុលាការមក និយាយ។

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបានជួបសមភាគីចិនក្រៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបASEM នៅម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា។ តាមប្រសាសន៍លោក Yasay មន្ត្រីចិនបានបញ្ជាក់ថា ប្រសិនបើហ្វុីលីពីននៅតែបន្តលើកឡើងពីបញ្ហាដែនអធិប តេយ្យភាពនោះប្រទេសទាំងពីរនឹងប្រឈមមុខដាក់គ្នាកាន់តែតានតឹង។

លោក Yasay បានបន្តទៀតថា «ប្រសិន បើអស់លោកនៅតែលើកឡើងពីសាល ក្រមតុលាការនោះយើងនឹងប្រឈមមុខ តានតឹងដាក់គ្នា»។ រដ្ឋមន្ត្រីការបរទេស ហ្វុីលីពីន បន្តទៀថា ចិននឹងត្រូវពិចារណា ឡើងវិញ នូវសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។ អ្វីដែលចិនបានលើកឡើងនាពេលនេះគឺដើម្បីការពារផលប្រយោជន៍ របស់ខ្លួន ពិសេសគឺក្រុមនេសាទ នៅជុំវិញ កោះ Scarborough របស់ ហ្វុីលីពីន។ ភាគីចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញការវិភាគ របស់រដ្ឋមន្ត្រីការបរទេសហ្វុីលីពីននោះឡើយ។

បើទោះបីមានសាលក្រមតុលាការ អាជ្ញា កណ្តាលបែបណាក្តីចិននៅតែបន្ត សកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគ ខាងត្បូងដដែល ហើយគំរាមប្រទេសដទៃ មិនត្រូវ លូកដៃចូលក្នុងបញ្ហាសមុទ្រចិន ភាគខាងត្បូងឡើយ។

សាលក្រមតុលាការអាជ្ញាកណ្តាលគឺ ជា មូលដ្ឋានដ៏ល្អប្រសើរបំផុតសម្រាប់ ប្រទេស មហាអំណាចដូចជាអាមេរិកបន្តសកម្មភាពនៅក្នុងដែនសមុទ្រចិនភាគ ខាងត្បូងដោយ ស្របច្បាប់ក្នុងការជំរុញឲ្យប្រទេសពាក់ព័ន្ធអនុវត្តសាលក្រមពេញលេញ។ អាមេរិក មិនចាកចេញពីទីនេះឡើយបើទោះបីរងការគំរាមពីចិនក៏ដោយ ហើយពេលនេះហ្វុីលី ពីនបានស្វាគមន៍ទៀតជាហេតុធ្វើឲ្យចិនមិន អាចធ្វើអ្វីបាន បន្ថែមទៀតទៅលើសមុទ្រ ចិនភាគខាងត្បូង ហើយមហិច្ឆតាគ្រប់គ្រងនោះទីនោះក៏ត្រូវបាត់បង់បន្តិចម្តងៗតាមច្បាប់អន្តរជាតិ៕

Sea Chinese (2) Sea Chinese (3) Sea Chinese (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print