ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្តមូលដ្ឋានស្រុកស្ទឹងហាវដឹកនាំដោយលោកអនុសេនីយ៍ឯក ថៃ គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវចុះអនុវត្តដីកាបង្កប់ឲ្យចាប់ខ្លួនលេខ៣៨ ត.ព/១៧ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោក ប្លុង វិសាល ចៅក្រមស៊ីបសួរសាលាដំបូងខេត្តព្រះសីហនុ ដែលបង្កប់ឲ្យសមត្ថកិច្ចតាមរកចាប់ខ្លួនជនសង្ស័យឈ្មោះង៉ែត ខែម ហៅចាន់ អាយុ៦២ឆ្នាំ មានទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ពីបទជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលជាមុខសញ្ញាចាស់បានប្រព្រឹត្តនៅលំនៅដ្ឋានខាងលើនាពេលកន្លងមក។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការទៅតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ
...