ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ សាធារណជនទាំងអស់ ដូចខាងក្រោម:
១. គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ។
២. ទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ន ។
៣. ចូលរួមលេងល្បែងប្រជាប្រិយ ចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះតាមផ្លូវ ។
៤. ចៀសវាងការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។
ចំពោះអ្នកប្រព្រឹត្តិអំពើមិនគប្បីខាងលើ អាជ្ញាធរ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចៀសវាងបង្កឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: និងរបៀបរៀបរយសង្គម ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖
...