Dell បានណែនាំបង្ហាញ ម៉ូនីទ័រ 8K ដែលមានទំហំ 31.5 អុីង នៅឯ CES ក្រុម ហ៊ុននេះបានអះអាងថា គឺជាអេក្រង់ដំបូងគេបានបង្កើតសម្រាប់ដាក់ឲ្យប្រើប្រាស់ធ្វើឲ្យមើលទៅច្បាស់ត្រជាក់ភ្នែក រីឯ Ultra sharp 32 ទីបំផុតក៏អាចរកទិញបាននៅហាង អនឡាញរបស់ក្រុមហ៊ុន Dell និងមាន សេវាកម្មដឹកជញ្ជូនដំបូងនៅពាក់កណ្តាលខែមេសា ឆ្នាំនេះ។ យើងសន្មត់ថាអ្នកត្រូវ ចំណាយ 5,000 ដុល្លារដើម្បីទិញវា ហើយក៏ អាចនិយាយបានថា វាមានតម្លៃខ្ពស់លើស ពីការស្មាន។
ជាការពិតណាស់ អ្នកប្រហែលជានឹង មិនត្រូវចំណាយលុយហុឺហាក្នុងការប្រើប្រាស់ម៉ូនីទ័រ 8K សម្រាប់លេងហ្គេមថ្លៃ ខ្ពស់កប់នោះទេ។ ដូចដែលបានចង្អុល បង្ហាញថា នៅពេលដែលយើងបានឃើញវាជាលើកដំបូងថា7,680 របស់ Ultrasharp 32 ជាមួយនឹង 4,320 ភីសែល ហើយ Adobe RGB ភាគរយ និងការផ្គត់ផ្គង់ពណ៌ របស់ sRGB នឹងមានផលប្រយោជន៍ខ្លាំង ដល់អ្នកជំនាញថតរូប និងអ្នកជំនាញផ្សេងទៀតដែលត្រូវការវា ពីព្រោះវាត្រូវមើល និងកែសម្រួល file ធំៗ។ វាមានដំណោះ ស្រាយអតិបរមា 33.2MP និង ដង់ស៊ីតេ 280 PPI ប៉ុន្តែអ្នកនឹងត្រូវការបំពង់ក្នុងការមើលនៅ DisplayPort 1,3 ចំនួន២ ដើម្បី ឲ្យប្រាកដថា ម៉ាសុីនរបស់អ្នកមាន freed up មួយគូ ។
ប្រាកដណាស់ តំលៃ $ 5,000 មើលទៅ ពិតជាច្រើនណាស់ វាខុសគ្នាពីទូរទស្សន៍ 82 អុីង តម្លៃជាង $130.000 ធ្លាប់បង្ហាញ ជាសាធារណៈ កាលពីខែកញ្ញា ឆ្នាំ2015។ ស្របពេលក្រុមហ៊ុន LG និងក្រុមហ៊ុន Sumsung ក៏បានណែនាំបង្ហាញទូរទស្សន៍ 8K ទៅអតិថិជនរបស់ពួកគេនៅ CES ប៉ុន្តែពួកគេមិនទាន់បានប្រាប់ពីតម្លៃ និង ថ្ងៃចេញដាក់លក់នៅលើទីផ្សារទេ។ Ultrasharp របស់ Dell ប្រហែលជាមានតែ 8K អេក្រង់ High Resolution ដែលមាន ដាក់លក់នៅលើទីផ្សារមួយរយៈ៕
ប្រែសម្រួល៖ ហេង លក្ខិណា