ខេត្តពោធិ៍សាត់ ៖ស្លាប់ និងរបួស១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧ ថយចុះ បើព្រាបធៀមឆ្នាំ២០១៦

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំ២០១៧នេះ មានការថយចុះបើព្រាបធៀបទៅនឹងឆ្នាំ២០១៦ នាកន្លងមកនេះ នៅខេត្តពោធិ៍សាត់។

នៅក្នុងរបាយការណ៍ខាងលើបន្តថា គិតត្រឹមថ្ងៃទី១៤ដល់ថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៧ នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅខេត្តពោធិ៍សាត់ មានករណីគ្នោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧លើក បណ្ដាលឲ្យរបួសស្រាល.ធ្ងន់ និងស្លាប់ចំនួន ១៩នាក់ ក្នុងនោះរបួសស្រាលចំនួន ០៦នាក់ ធ្ងន់ចំនួន ១២នាក់ និងស្លាប់ចំនួន ០១នាក់ ចំពោះការខូចខាតមធ្យោបាយធ្វើដំណើរមិនបានបញ្ជាក់នោះទេ។

របាយការណ៍បន្តទៀតថា បើព្រាបធៀបបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះ មានការថយចុះជាងបុណ្យចូលឆ្នាំចាស់ ប្រពៃណីខ្មែរ ឆ្នាំ២០១៦នាកន្លងមក ប៉ុន្តែគ្មានការបញ្ជាក់អំពីចំនួន និងបណ្ដាលមកពីកតាអ្វីខ្លះនោះឡើយ ៕  បឹុម ពិន

...

1adaf48a-8809-4ce7-9ef8-ae25f1062550 07f6522d-1a40-4255-9d5f-3caba3d656bf 39d5ad29-5940-4fdf-a8fa-b0085a222090 54b073f3-835d-4a7f-8755-0c0272ef98dc 62f68098-e367-4802-bf6b-652ad9a1895b 86e1b27f-358f-40e2-8f73-5d08d4820bae c5560d35-7d27-460e-a519-5ecc842b415f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print