ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនឹងអ្នកថ្មើរជើង កើតឡើងនៅចំណុច ភូមិក្ដីតាចិន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយម៉ូតូម៉ាក SZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AP-7557 បើកដោយឈ្មោះ ចេង សុខលាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាលា ឃុំទ្រៀល ស្រុកបារាយណ៍ បានបើកទៅបុកអ្នកដើរឈ្មោះ ជុំសុទ្ធ ភេទស្រី អាយុ៨៥ឆ្នាំ រស់នៅភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំបណ្តាលឲ្យបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ក្រោយពីសមត្ថកិច្ចវាស់វែងរួចបានប្រមូល វត្ថុតាងទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី
...