បើករថយន្តជែងខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយស្លាប់ម្នាក់ និងរបួសម្នាក់ នៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាលម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិឈើទាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបើកតាមបណ្តោយផ្លូវជាតិលេខ៦A លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ធំ 1I-3343 ជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះឃូវ ម៉ាឡា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ (រងរបួសស្រាល) និងអ្នករួមដំណើរឈ្មោះឈន ញ៉ច ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ស្លាប់និងកន្លែងកើតហេតុ)។ ក្រោយពីបុកបណ្តាលឲ្យមនុស្សស្លាប់និងរបួសរួចរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងនិងប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបងប្អូនដឹកយកទៅសង្គ្រោះនៅពេទ្យបង្អែកស្ទោង៕ ប៊ុន រិទ្ធី

...

bun (1) bun (5) bun (2) bun (3) bun (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print