តារាប្រដាល់សកលពិភពលោក Floyd Mayweather ដែលមានរហស្សនាមបុរស មុខលុយបានប្រកាសលក់រថយន្តតម្លៃ ៣,២លានផោនលើគេហទំព័រ eBay។
រថយន្តរបស់អ្នកប្រដាល់មិនដែល ចាញ់របស់អាមេរិកនេះគឺម៉ាក Bugatti Veyron ឆ្នាំ២០១៥។ វាជាប្រភេទរថយន្តស្ព័រដោយមានល្បឿនរហូតដល់ទៅ២៥៤ម៉ាយក្នុងមួយម៉ោង ហើយពណ៌ខ្មៅខាង ក្រៅ ចំណែកខាងក្នុងមានពណ៌ទឹកក្រូច។
គួរបញ្ជាក់ថា រថយន្តម៉ាក Veyron Sport Grand Vitesse នេះមានតែ១៥០គ្រឿងទេនៅលើពិភពលោកហើយវាក៏ជាម៉ាករថយន្តដ៏ពេញនិយមបំផុតផងដែរ សម្រាប់អ្នកមានលុយទិញរថយន្តថ្លៃៗជិះ ៕ ដេវីត
...