ជនជាតិចិន២នាក់បើករថយន្តបោះពួយទាំងកម្រោលបុកបង្គោល​ភ្លើងក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅលើវិថីឯករាជ្យ មុខផ្សារទំនើបអូររ៉េន ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿងម៉ាក TOYOTA ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-5858 បើកបរដោយជនជាតិចិន ជិះគ្នា ២នាក់ មានទិសដៅ ពីតោពីរមកផ្សារលើ លុះដល់ចំណុចខាងលើ បានជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ជនជាតិចិន១នាក់ និងរងរបួសធ្ងន់១នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចាក់អង្រែក្រុងព្រះសីហនុ។

រីឯមធ្យោបាយ រថយន្ត១គ្រឿង សមត្ថកិច្ចនគរបាល បានចាត់ចែងស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕ ឆ្លាម សមុទ្រ

...

kps (4) kps (3) kps (1) kps (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print