Man Utd ត្រៀមប្រាក់២០លានផោនសម្រាប់បន្តកិច្ចសន្យា១ឆ្នាំទៀតរបស់ Zlatan Ibrahimovic

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho កំពុងតែត្រៀមកញ្ចប់ទឹកប្រាក់ចំនួន២០លានផោនក្នុងមួយឆ្នាំដើម្បីរក្សាZlatan Ibrahimovic នៅទឹកដី Old Trafford បន្ត ទៀត ។

ស្របពេលដែលមានអ្នកគាំទ្រជាច្រើនភ័យខ្លាចថា កីឡាករដែលរកគ្រាប់បាល់ បាន២៨គ្រាប់នៅក្នុងរដូវកាលនេះអាចនឹង ចាកចេញក្រោយចប់រដូវកាលនេះ តែលោក Jose Mourinho កំពុងតែបានរៀបចំប្រាក់បៀវត្សថ្មីជូនរូបគាត់ដើម្បីរក្សាកីឡាកររូបនេះឲ្យនៅបន្តជាមួយបិសាចក្រហម ។

កីឡាករឆ្នើមសញ្ជាតិស៊ុយអែតរូបនេះមានជម្រើស២ប្រសិនបើរូបគេចាកចេញពីទឹកដីអង់គ្លេស ពោលគឺផ្លាស់ទៅអាមេរិក ឬក៏ប្រទេសចិនដែលហ៊ានផ្តល់ប្រាក់ឲ្យរូបគេចំនួន២០លានផោន ក្នុងរយៈពេល១២ ខែ ។

សូមបញ្ជាក់ថា ក្រុមបិសាចក្រហមកំពុង ឈរលេខ៥ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ក្រោយយកឈ្នះក្រុមតោខៀវ Chelsea ២-០ កាលពីសប្តាហ៍មុន។ បិសាចក្រហមត្រូវប៉ះជាមួយក្រុមមកពីបែលហ្សុិក Anderlecht សម្រាប់ពានរង្វាន់ UEFA Europa League ដើម្បីកក់កៅអីទៅ កាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ៕ ដេវីត

...

Manchester-United-v-Everton-Premier-League Sunderland-v-Manchester-United-Premier-League

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print