អតីតកីឡាករជម្រើសជាតិអង់គ្លេស Rio Ferdinand និង Steven Gerrard បាន និយាយលួងលោមដល់ក្រុម Leicester ដែលបានធ្លាក់ចេញពីកម្មវិធីChampions Leagueថាទោះបីជាចាញ់ក្តីក៏ពួកគេបានធ្វើឲ្យក្របខ័ណ្ឌអង់គ្លេស Premier League មាន មោទនភាពដែរ ។
Leicester ជាក្លិបអង់គ្លេសចុងក្រោយគេដែលនៅសល់ក្នុងពានរង្វាន់ Champions League មុនពេលពួកគេប្រកួតស្មើ ១-១ ជាមួយក្លិបអេស្ប៉ាញ Atletico Madrid។ ក្រុមជើងឯកអង់គ្លេសPremier Leagueនេះបានប្រកួតចាញ់កាលពីជើងទី១នៅក្នុងទឹកដីរបស់ប្រទេសអេស្ប៉ាញ ៕
...