អតីតខ្សែការពារកណ្តាលរបស់អង់គ្លេស John Terry បានប្រកាសថា គាត់នឹងចាក ចេញពីក្លិបតោខៀវ Chelsea នៅរដូវកាល ក្រោយបន្ទាប់ពីនៅក្នុងក្លិបនេះអស់រយៈ ពេល២២ឆ្នាំមក ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះធ្លាប់បានប្រាប់ ថា គាត់ចង់បញ្ចប់អាជីពបាល់ទាត់នៅក្នុងក្លិបតោខៀវតែម្តង ប៉ុន្តែមានក្លិបជាច្រើន ពិសេសនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដូចជា West Bromwich, Stoke និង Bournemouth ចង់បានគាត់ទៅរួមក្រុម។ ហេតុដូចនេះហើយទើបធ្វើឲ្យគាត់ប្រែចិត្តនិងប្រកាសចាកចេញពីក្លិបChelseaដែលគាត់ធ្លាប់បានបង្ហាញខ្លួនរហូតដល់ទៅ ៧១៣ប្រកួត។
ទោះបីជាពុំសូវជាប់ជម្រើសដំបូងនៅ ក្នុងក្រុមតោខៀវក្នុងរដូវកាលនេះក្តីក៏ John Terry បានបញ្ជាក់ថា រាងកាយរបស់គាត់នៅតែខ្លាំងហើយអាចលេងយ៉ាងហោចណាស់មួយរដូវកាលទៀត ។
ចំណែកអតីតមិត្តរួមក្រុមកីឡាករ Frank Lampard បានចាត់ទុក John Terryជាខ្សែការពារល្អបំផុតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier league។ John Terry ធ្លាប់ឈ្នះ ជើងឯក Champions League ក្នុងឆ្នាំ ២០១២ឈ្នះជើងឯក Premier League ចំនួន៤សម័យ FA Cupចំនួន៥ដង អង់គ្លេស League Cup ចំនួន៣ដង និងជើងឯក Europa League ជាមួយនឹងក្រុមតោខៀវ Chelsea ។
ដំណឹងពីការចាកចេញរបស់កីឡាករ John Terry ធ្វើឲ្យក្លិបចាបព្រៃ West Brom ហាក់បីដូចជា កំពុងចង់បានកីឡាករខ្សែការ ពារវ័យចំណាស់រូបនេះនារដូវក្តៅខាងមុខ។
ក្លិប West Brom ធ្លាប់ទទួលរងការបរា ជ័យរួចម្តងហើយកាលពីខែមករាក្រោយពេលដែលកីឡាករខ្សែការពារវ័យ៣៦ឆ្នាំ រូបនេះ មានបំណងចង់បន្តស្នាក់នៅជាមួយ នឹងតោខៀវទៀត។ ស្របពេលដែលព័ត៌ មាននៃការចាកចេញពីក្លិបនោះ Terry មិន ត្រូវបានក្លិបណាមួយនៅអាមេរិកបង្ហាញពីចំណាប់អារម្មណ៍ឡើយ ។
Terry បានបង្ហាញខ្លួនឲ្យក្លិបបានតិចតួច ប៉ុណ្ណោះក្រោមការដឹកនាំរបស់គ្រូបង្វឹកតោខៀវលោក Antonio Conte ដោយគិតចាប់ តាំងពីខែវិច្ឆិកាមកគាត់បានលេងបានតែ៥ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតលីកកំពូល របស់អង់គ្លេស ៕ ដេវីត