រថយន្តពាក់ស្លាកលេខរដ្ឋ៣៦បុកមនុស្សដើរឆ្លងផ្លូវរបួសធ្ងន់ព្យាយាមបើករត់គេចដល់ខេត្តកំពង់ឆ្នំាងទើបចាប់បាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តពាក់ស្លាកលេខរដ្ឋ៣៦ បើកលឿនដូចហោះបុកពេញទំហឹង រួចព្យា យាមបើករត់គេច រហូតដល់ខេត្តកំពង់ឆ្នាំងទើបចាប់ ប៉ុន្តែអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលដដែល ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥២-១៥៣ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសឈ្មោះ ពត សុង ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ(របួសធ្ងន់) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ។

លោក វរសេនីយ៍ត្រីបន្តថា ជនរងរបួសបានធ្វើដំណើរស្មើរជើង(ដើរ)ឆ្លងផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ខណៈនោះស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក NISSAN ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 36 2.0608 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅ ទិសខាងកើតក្នុងល្បឿនលឿន លុះមកដល់កើតហេតុក៍បានបុកពេញទំហឹងបណ្ដាលឲ្យដួលបោករងរបួសតែម្តង ចំណែករថយន្តឃើញហេតុការណ៍បែបនេះបានបន្ថែមល្បឿនយ៉ាងឃ្មល់ខ្មាញទៅទិសខាងកើត ប៉ុន្តែដោយកម្លាំងសមត្តកិច្ចទទួលបានព័ត៌មានច្បាស់បោះដៃសហការជាមួយ កម្លាំងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្ទាក់ឃាត់ចាប់បានតែអ្នកបើកបរបានបើកទ្វារចុះរត់គេចបាត់ស្រម៉ោល។

លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា វត្តុតាង រថយន្តបង្ក សមត្តកិច្ចនគរបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រគល់ឲ្យសមត្តកិច្ចនគរបាលស្រុកក្រគរហើយ ដើម្បីរក្សាទុកជាបណ្ដោះអាសន្នរចាំប្រគល់ឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អនុវត្តន៍តាមនីតិវិធី ៕  បឹុម ពិន

...

Pusat-12 (1) Pusat-12 (2) Pusat-12 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print