ឃាត់ខ្លួនបុរសម្នាក់មានលាក់ទុកថ្នាំញៀន១កញ្ចប់តូចនៅលើខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីហៅឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូចជាប្រភេទម្សៅ K រួចបញ្ជនទៅសាកសួរនៅប៉ុស្តិ៍នគរបាលភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរភោជនីយដ្ឋានពីរ៉ាមីត នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីបានជិះម៉ូតូល្បាតក្នុងភូមិសាស្រ្ដរបស់ខ្លួន ហើយខណៈកំពុងតែជិះម៉ូតូល្បាតនោះកម្លាំងខាងលើក៏ប្រទះឃើញបុរសម្នាក់នេះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកមាស សេ៊រីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI-7879 ធ្វើដំណើរតាមផ្លូវខាងលើទាំងរញីរញ័រ ហើយដោយមានការសង្ស័យខាងកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមឃាត់សួរនាំ និងឆែកឆេរក្នុងខ្លួនស្រាប់តែប្រទះឃើញថ្នាំញៀន១កញ្ចប់តូចប្រភេទម្សៅ K នៅក្នុងខ្លួនជនសង្ស័យខាងលើតែម្តង ។

ក្រោយមកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរូបនេះយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះមានឈ្មោះ ស្រេង ហេងពី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យខាងលើបានត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

តុង សីហា

...

aw-2-768x576 aw-3-768x576 aw-4-768x576 aw-768x432

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print