ភ្នំពេញៈ ជនសង្ស័យម្នាក់បំរុងលួចទូរស័ព្ទដៃពីជនបរទេសម្នាក់មិនទាន់បានសម្រេចផងត្រូវម្ចាស់តាមទាន់ស្រែកថាចោរៗត្រូវប្រពលរដ្នដេញចាប់បាននាំគ្នាវាយមួយដៃមួយជើងរងរបួសយ៉ាងដំណំទើបប្រគល់អោយសមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវរលាម៉ោង៥នឹង៣០នាទីល្ងាច នៅក្បែរវិមានឯរាជនៅចំណុចផ្លូវព្រះសីហុន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ១មានឈ្មោះ ភិន មៅ៉ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបររើសអេតចាយស្នាក់នៅមិនពិតប្រាដក ។
បើតាមប្រភព ព័ត៌មាន ពី សមត្ថកិច្ច បាន ប្រាប់ឲ្យ ដឹង ថាបានអោយដឹងថាមុនពេលកើតហេតុជនបរទេសម្នាក់បានទុកទូរស័ព្ទដៃរបស់របស់នៅលើបង់ហើយក៏បានយកកាមរា៉ដើរថតមួយសន្ទុះក្រោយមកក៏ស្រាបតែលេចមុខជនសង្ស័យម្នាក់ក៏បានមកធ្វើសកម្មភាពបំរុងលួចទូរស័ព្ទដៃរបស់គាត់ក៏បានឃើញទាន់ក៏ស្រែកថាចោរៗទើបជនសង្ស័យបានរត់ក៏ប្រជាពលរដ្នដេញចាប់បាននាំគ្នាវាយមួយដៃមួយជើងរងរបួសយ៉ាងដំណំទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាត់ការទៅតាមនិតិវិធី ៕