ការប្រណាំងកង់ដ៏ធំនឹងធ្វើនៅភ្នំបូកគោជាលើកដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងកង់ជាលក្ខណៈអាជីពអន្តរជាតិដ៏ធំនឹងធ្វើជាលើក ដំបូងនៅភ្នំបូកគោនៃប្រទេសកម្ពុជា (Mount BOKOR Challenge 2017) ក្នុង រយៈពេល២ថ្ងៃគឺថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានមាន ប្រសាសន៍ថា ព្រឹត្តិការណ៍នេះជាការផ្តល់ ឱកាសសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាទទួលបានបទពិសោធន៍ពី បណ្ដាកីឡាករកីឡាការិនីជំនាញដែលមកពីបរទេស។ កាលពីដើមទសវត្សឆ្នាំ១៩៧០ កីឡាប្រណាំងកង់កម្ពុជាមានសក្ដានុពលខ្លាំងណាស់ ។

លោក វ៉ាត់ ចំរើន បានបន្តថា តាមរយៈព្រឹត្តិកាណ៍ប្រណាំងកង់នេះកម្ពុជានឹងរកបានកីឡាករ កីឡាការិនីល្អៗបន្ថែមទៀត ពិសេសកីឡាករវ័យក្មេងដែលជាថ្នាល សម្រាប់ត្រៀម ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ។ ព្រឹត្តិការណ៍នេះអាចក្លាយជាព្រឹត្តិ ការណ៍ដ៏ធំប្រចាំឆ្នាំប្រសិនបើការប្រណាំងកង់នេះស័ក្តិសមទៅនឹងការចំណាយរបស់អ្នកឧបត្ថម្ភនោះ ។

លោកអគ្គលេខាធិការបញ្ជាក់ថា គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានបង្ហាញ ពីមហិច្ឆតាបង្កើតព្រឹត្តិការណ៍កីឡាឲ្យបានគ្រប់គោលដៅទេសចរណ៍ទាំងអស់ ជា ពិសេសតំបន់ភូមិភាគឦសានដែលពុំទាន់បានធ្វើនៅឡើយ ។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរប្រណាំងកង់បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា ការ ប្រណាំងនេះប្រទេសដែលចូលរួមប្រកួតមានប្រទេសអូស្ដ្រាលី បារាំង ឡាវ ម៉ាឡេ ស៊ី ញូវហ្សេឡេន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា ដែលមានអ្នកចុះឈ្មោះចូលរួមប្រកួតចំនួន៣២០នាក់។ ក្នុងនោះកីឡាករ កីឡាការិនីបរទេសចំនួន២០០នាក់ និង កីឡាករកីឡាការិនីកម្ពុជា១២០នាក់ ហើយការចុះឈ្មោះនៅមិនទាន់បញ្ចប់នៅឡើយទេ ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរ ប្រណាំងកង់បានបញ្ជាក់ថា ការប្រកួតចែក ចេញជា៥ប្រភេទគឺប្រភេទជំនាញបុរស ប្រណាំងចម្ងាយ៨៥គីឡូម៉ែត្រ ការប្រកួតជា លក្ខណៈបើកទូលាយប្រកួតចម្ងាយ៨៥ គីឡូម៉ែត្រ ប្រកួតសម្រាប់នារីក្នុងលក្ខណៈបើកទូលាយចម្ងាយ៥១គីឡូម៉ែត្រសម្រាប់យុវជនចម្ងាយ៦៨គីឡូម៉ែត្រ និងសម្រាប់ វ័យចំណាស់ចម្ងាយ៥១គីឡូម៉ែត្រ។ ការ ប្រកួតគឺធ្វើនៅតំបន់រមណីយដ្ឋានភ្នំបូកគោតែម្ដង ។

សូមបញ្ជាក់ថា ការប្រកួតប្រណាំងកង់ដ៏ធំនេះមិនធ្លាប់មានទេសម្រាប់កម្ពុជាក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ព្រឹត្តិការណ៍ប្រណាំងកង់នេះក៏អាចវាស់ស្ទង់ កម្រិតបច្ចេកទេសនិងសមត្ថភាពរបស់ កីឡាករ កីឡាការិនីកម្ពុជាដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំថ្នាក់អន្តរជាតិ និងតំបន់ផងដែរ ៕ សារីម

...

sarim (1) sarim (2) sarim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print