ចាប់ជនជាតិចិន៥នាក់និងខ្មែរម្នាក់ជីកកកាយរ៉ែមាសខុសច្បាប់នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី ៖ អធិការនគរបាលស្រុកលំផាត់ឃាត់ខ្លួនជនជាតិចិន៥នាក់ និង ខ្មែរម្នាក់កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ពាក់ព័ន្ធករណីជីកកកាយយករ៉ែ មាសខុសច្បាប់ នៅស្រុកលំផាត់ ។

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃ ស្រុក លំផាត់ សហការជាមួយកម្លាំងនគរបាល អធិការដ្ឋានស្រុកលំផាត់ ចុះស្រាវជ្រាវ ករណីឈូសឆាយដីយករ៉ែមាសនៅ ចំណុច អូរល្វាក់ ស្ថិតក្នុងភូមិថ្មី ឃុំជ័យ ឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ឃាត់ ខ្លួនបានជន ល្មើសភេទប្រុសចំនួន៦នាក់ ក្នុងនោះ មានជនជាតិចិន៥នាក់ និងខ្មែរ១នាក់ ព្រមទាំងរឹបអូសបានអាអិុចមួយគ្រឿង និងរថយន្តឡិចស៊ីសមួយគ្រឿង ។

លោកអធិការស្រុកលំផាត់បានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមេសាថា ក្រោយពីចុះបង្ក្រាបករណីជីកកាយដីយករ៉ែមាសខុស ច្បាប់ខាងលើនេះ គ្រឿងចក្រ(អាអិុច) និង រថយន្តឡិចស៊ីស ត្រូវយកទៅរក្សាទុក នៅប៉ុស្តិ៍ដែនជម្រក ចំណែកជនល្មើសទាំង ៦នាក់ នាំខ្លួនមកអធិការ ដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ក្រោយពី បំពេញនីតិវិធីរួច ៕ ហេង នរិន្រ្ទ

...

rotanakiri-1 (1) rotanakiri-1 (2) rotanakiri-1 (3) rotanakiri-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print