GoPro ពិតជាចង់លក់ Hero5 ឲ្យអតិ ថិជន បន្ទាប់ពីបានចាប់ផ្តើមដំណើរការកម្មវិធីលក់ថ្មី ដោយសង្ឃឹមទុកនៃការផ្ដល់ ឡើងជាម៉ូដែលចាស់ដែលធ្វើឲ្យមានការទាក់ទាញបន្ថែមទៀត។ ការចាប់ផ្តើមថ្ងៃ នេះទី11 ខែមេសា អ្នកអាចទទួលបាន Hero5 ខ្មៅតម្លៃត្រឹម100ដុល្លារ តិចជាង តម្លៃលក់រាយឬ Hero5 session តម្លៃត្រឹម 50ដុល្លារ ដែលមានតម្លៃថោកជាងធម្មតាប្រសិនបើអ្នកបញ្ជូនទៅក្នុង GoPro Hero devices ចាស់របស់អ្នក។ អ្នកនឹងអាចទទួល បានច្រើនជាងមួយ100ដុល្លារ ប្រសិនបើ អ្នកលក់ម៉ូដែលចាស់របស់អ្នកនៅលើវេបសាយ eBay ប៉ុន្តែនេះអាចជាជម្រើសយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមានគម្រោងចង់បានកាមេរ៉ាថតសកម្មភាពចុងក្រោយបំផុត របស់ក្រុមហ៊ុននេះ។ លោកអ្នកគ្រាន់តែ ចូលទៅកាន់ទំព័រផ្លូវការរបស់កម្មវិធីនេះ ជ្រើសរើសកាមេរ៉ាដែលអ្នកចង់បាន និង អនុវត្តតាមការណែនាំនៅលើរបៀបនៃការបញ្ជូនក្នុង Hero ចាស់របស់អ្នក។ តែត្រូវ ចំណាំថាការផ្តល់ជូននេះគឺអាចរកបាន សម្រាប់ពេលវេលាកំណត់មួយតែប៉ុណ្ណោះ។
NPD Group ដាក់ងារឲ្យ Hero5 ជា កាមេរ៉ាដែលលក់ដាច់បំផុតនៅអាមេរិក ក្នុងរយៈពេលខ្លីបន្ទាប់ពីវាបានចាប់ផ្តើមដាក់ លក់ ប៉ុន្តែមិនបានទទួលជោគជ័យគ្រប់ យ៉ាងសម្រាប់ក្រុមហ៊ុន។ វាបានបាត់បង់ 115.7 លានដុល្លារ នៅត្រីមាសទី4 នៃឆ្នាំ 2016 និងកាត់បន្ថយការងារបុគ្គលិក រាប់រយនាក់កាលពីខែវិច្ឆិកា ហើយបន្ទាប់ មកកើតឡើងជាថ្មីម្តងទៀតនៅក្នុងខែមីនា ឆ្នាំនេះ។ GoPro បានបន្ទោសបញ្ហាការ ផលិតរបស់ខ្លួនចំពោះបញ្ហាទាំងនេះ ប៉ុន្តែការពិតគឺថា បញ្ហាប្រឈមមុខធំបំផុត របស់ក្រុមហ៊ុននេះគឺដើម្បីទទួលបាន មនុស្សកាន់តែច្រើនដើម្បីទិញម៉ាស៊ីនថតជាច្រើនទៀត។
ម៉ាស៊ីនថតសកម្មភាពដែលមានទីផ្សារពិសេសហើយមនុស្សភាគច្រើននឹងទទួលបានការប្រើប្រាស់ច្រើនជាងកាមេរ៉ាឌីជីថល។ វាជាការលំបាកណាស់ក្នុងការលក់ផលិតផលនេះទៅតាមពពួកមនុស្សដែលប្រើកាមេរ៉ាថតសកម្មភាព ចាប់តាំងពីឧប ករណ៍នេះត្រូវបានធ្វើឡើងដើម្បីឲ្យមាន ភាពរឹងមាំជាងមុន និងទំនោរចិត្តរបស់ មនុស្សសម័យថ្មីនេះ។ GoPro បានបន្ថែម feature ថ្មីដូចជាការថតវីដេអូ 4K នៅលើ Hero4 នេះនិង cloud connection នៅលើ Hero5 ដើម្បីទាក់ទាញអតិថិជនចូលទៅ ក្នុងការ upgrade ប៉ុន្តែពួកគេប្រហែលជា មិនដែលបានអំពាវនាវឱ្យអ្នកប្រើប្រាស់ ធម្មតាដែលចូលចិត្តមុខងារយ៉ាងល្អឥតខ្ចោះរបស់ Hero3 ទេ។ GoPro បានបើកដំណើរការកម្មវិធីទំនងជាចង់ទទួលបានការទិញ Hero5 ម្នាក់មួយពីអតិថិជន និង កុំឲ្យវិនិយោគិនព្រួយបារម្ភពីការបរាជ័យ៕
ប្រែសម្រួល៖ ហេង លក្ខិណា