មន្ត្រីអាមេរិកបានឲ្យដឹងថា បានឃើញយន្តហោះទម្លាក់គ្រាប់បែករបស់ចិន ធ្វើ សកម្មភាពច្រើនជាងធម្មតា។ សារព័ត៌ មានរ៉យទ័របាន ដកស្រង់ ព័ត៌មានពីមន្ត្រីអាមេរិកបញ្ជាក់ថា សកម្មភាពខុសប្រក្រតី របស់យន្តហោះទម្លាក់គ្រាប់បែកចិនគឺជាសញ្ញាមួយបង្ហាញថា ចិនបានត្រៀមលក្ខណៈ ធ្វើសង្គ្រាម តាមដែនអាកាស ។
មន្ត្រីអាមេរិកបានប្រកាសថា តាមការ សន្និដ្ឋាន កូរ៉េខាងជើង អាចនឹងសាកល្បង គ្រាប់បែកបរមាណូ លើកទី៦ក្នុងពេលដ៏ខ្លី ខាងមុខ និងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ទៀត។
ប្រធានាធិបតីអាមេរិកលោកត្រាំបាន បញ្ជាក់ផងដែរថា លោកសង្ឃឹមថា ចិន នឹង ខិតខំអស់ពីសមត្ថភាព ដើម្បីបញ្ចប់ កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ធ្វើឲ្យ ស្ថានភាពប្រសើរឡើងវិញ។
ក្រុមអ្នកវិភាគបានលើកឡើងថា គំនិត វាយប្រហារកូរ៉េខាងជើង របស់អាមេរិក តាំងពីដើមមក មិនបោះបង់ ការវាយ ប្រហារកូរ៉េខាងជើង ដើម្បីបង្រួបបង្រួម ជាតិនោះឡើយ។ ទាំងនោះហើយក៏ជាហេតុផលដែលកូរ៉េខាងជើង មិនព្រមបោះបង់ កម្មវិធីផលិតអាវុធរបស់ខ្លួនសម្រាប់ទប់ ទល់នឹងអាមេរិក។ មួយវិញទៀត បើអាមេរិក មិនមានបំណងចង់វាយកូរ៉េខាងជើង ហេតុ អ្វីបានជាអាមេរិក មិនចុះសន្ធិសញ្ញា សន្តិភាព ជាមួយកូរ៉េខាងជើង បញ្ចប់សង្គ្រាម នៅឆ្នាំ ១៩៥៣នោះតែម្តងទៅ។ បច្ចុប្បន្ន អាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង ស្ថិតនៅដំណាក់កាលនៃសង្គ្រាមនៅឡើយទេ ដោយនៅក្នុងសង្គ្រាម៣ឆ្នាំរវាង កូរ៉េ ខាងជើង -ត្បូងនិងអាមេរិក បញ្ចប់ទៅ ដោយកិច្ចព្រមព្រៀង ឈប់បាញ់តែ ប៉ុណ្ណោះ មិនមានសន្ធិសញ្ញាសន្តិភាព បញ្ចប់សង្គ្រាមជារៀងរហូតនោះឡើយ។
បច្ចុប្បន្នសកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនៅក្នុងប្រទេសស៊ីរី និងកូរ៉េខាងជើង បានធ្វើឲ្យគេនឹក ឃើញដល់ ការទស្សន៍ទាយថា សង្រ្គាម លោក និងសង្គ្រាមបរមាណូកើតចេញពី ប្រទេសទាំងពីរ គឺស៊ីរីនិងកូរ៉េខាងជើង ហើយរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំ ឈានដល់សង្គ្រាមបរមាណូ។
កន្លងមក ទស្សនវិទូ Horacio Villegas បានព្យាករថា សង្គ្រាមលោកលើកទី៣នឹង ត្រូវផ្ទុះឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ខាងមុខ ហើយសង្គ្រាមកើតឡើងដោយសារតែការស្លាប់របស់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ។
លោក Horacio Villegas ជាអ្នកតាំង ខ្លួនឯងថា ជាអ្នកនាំសាររបស់ព្រះយេស៊ូ ជឿជាក់ថា សង្គ្រាមសម្លាប់មនុស្សនឹងកើតឡើងនៅពេលដែលគម្រប់ខួប១០០ឆ្នាំ នៃ ព្រះម៉ែ Fatima។
តាមការបញ្ជាក់របស់លោក Horacio Villegas ថាសង្គ្រាមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែឧសភា ខាងមុខ គឺចំថ្ងៃដែលព្រះម៉ែបង្ហាញខ្លួននៅភូមិ Fatima ប្រទេសព័រ ទុយហ្គាល់ឆ្នាំ១៩១៧។
សង្គ្រាមលោកនឹងបំផ្លាញពិភពលោកក្នុងរយៈពេល៦ខែ ដោយសារតែលើកចុងក្រោយដែលព្រះម៉ែបង្ហាញខ្លួននៅក្នុងភូមិ Fatima ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩១៧ ដោយមានព្រះបន្ទូលថា «សង្គ្រាមជិត បញ្ចប់ ហើយក្រុមទាហាននឹងបានវិល ត្រឡប់ទៅផ្ទះវិញ»។
ទ្រឹស្តីរបស់លោក Villegas បានបញ្ជាក់ ថា«សារខាងលើ គឺអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែដឹង ដើម្បីត្រៀមខ្លួនចាប់ពីថ្ងៃទី ១៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៧ សង្គ្រាមនឹងកើតឡើងដោយ បញ្ចប់ទៅជាមួយនឹងមនុស្សស្លាប់ជាច្រើននាក់ និងការបំផ្លាញយ៉ាងច្រើននៅលើភពផែនដីនេះ»។
ប៉ុន្តែលោក Horacio Villegas បញ្ជាក់ ថា ពិភពលោកនឹងត្រូវបានបញ្ឆេះសង្គ្រាម ដោយសារតែ«ទង់ជាតិក្លែងក្លាយ» ជាមួយនឹងសង្គ្រាមកាន់តែខ្លាំងឡើងនៅស៊ីរីចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែ ឧសភា ពេលនោះមេដឹកនាំស៊ីរី អាចរងការ សម្លាប់ ហើយសង្គ្រាមកាន់តែរីកធំឡើង។
ចំណែកនៅក្នុងប្រទេសកូរ៉េខាងជើង វិញក៏ដូចគ្នាដែរ កូរ៉េខាងជើង បានប្រកាសថានឹងមានសង្គ្រាមជាទ្រង់ទ្រាយធំបើ អាមេរិកឌឺដងវាយប្រហារមែននោះ។ ប្រការដែលកូរ៉េខាងជើងនិយាយគឺហ៊ានធ្វើ ដូចដែលលោក គីម ជុងអ៊ុន ឡើងកាន់ តំណែងបានប៉ុន្មានខែ ក៏បាញ់កាំភ្លើងធំទៅលើកោះរបស់កូរ៉េខាងត្បូងបណ្តាលឲ្យ មានអ្នកស្លាប់៤នាក់ តែអាមេរិកនិងកូរ៉េ ខាងត្បូងមិនដែលវាយប្រហារកូរ៉េខាង ជើងឡើយចាប់តាំងពីឆ្នាំ១៩៥៣មក។
លោក Horacio Villegas បញ្ជាក់ ទៀតថា ការវាយប្រហារដោយអាវុធ គីមីនៅស៊ីរី គឺជាប្រធានបទនិងជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។ ជាមួយ គ្នានោះ ការបញ្ជាក់របស់លោក Horacio Villegas ទទួលបានការគាំទ្រពីអ្នកទស្សន៍ទាយជាច្រើនទៀតផងដែរ។
លោក Horacio Villegas បញ្ជាក់ថា «Mabus» (អ្នកប្រឆាំងព្រះមកពីមជ្ឈិម បូព៌ា)សំដៅទៅលើប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ នឹងត្រូវគ្រាប់ហើយស្លាប់នៅខែក្រោយ ចំណុចទាំងនោះគឺជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។
កន្លងមកអ្នកទស្សន៍ទាយជាច្រើន ក៏ បានលើកឡើងថា សង្គ្រាមលោកលើកទី៣នឹងកើតចេញពីតំបន់មជ្ឈិមបូព៌ាក្នុងរដ្ឋការដែលដឹកនាំដោយលោកប្រធានាធិបតីថ្មីអាមេរិក។ ដូចអ្វីដែលមិត្តអ្នកអានជាច្រើនបានលើកឡើង ក៏ដូចបណ្តាញសង្គមជាច្រើនក៏បានផ្សាយថា សង្គ្រាមលោកនឹង កើតឡើងនៅពេលដ៏ខ្លី ចេញពីស៊ីរី និងកូរ៉េ ខាងជើងដែលអាចអូសទាញប្រទេសធំៗចូលរួមក្នុងនោះមានរុស្ស៊ី និងចិនជាដើម។
បើទោះបីបែបណាក្តីពលរដ្ឋនៅជុំវិញ ពិភពលោកបានបន់ស្រន់កុំឲ្យមានសង្គ្រាមកើតឡើង វាមិននាំមកនៅផលល្អនោះឡើយ ក្រៅពីវិនាស ហិនហោចតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី