ខេត្តកំពង់ចាម ៖ ឪពុកនិងកូនប្រុសស្រី៣នាក់បានលង់ទឹកទន្លេមេគង្គស្លាប់យ៉ាងអណោចអធម៍ខណៈឪពុកមុនលង់ស្លាប់ជាមួយកូនប្រុសបងបានព្យាយាមជួយសង្រ្គោះកូនស្រីប្អូនឲ្យរួចជីវិត។
ហេតុការនេះកើតឡើងនៅវេលាម៉ោង១ៈ២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គចុងកោះកណ្តាលទល់មុខភូមិសំបួរមាស(ខ)ឃុំពាមជីកងស្រុកកងមាស ខេត្តកំពង់ចាម។
លោកវរៈសេនីយ៍ ជា ជួន អធិការនគរបាលស្រុកកងមាសបានឲ្យដឹងថា មានករណីលង់ទឹកបណ្តាលអោយស្លាប់ចំនួន2នាក់ជាឪពុកនិងកូន1-ឈ្មោះ ទូច ស៊ុនណេង ភេទប្រុស អាយុ 42 ឆ្នាំ និងទី2-ឈ្មោះ សាន សុវណ្ណារ៉ុងភេទប្រុស អាយុ8ឆ្នាំមានទីលំនៅភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស។
មូលហេតុនាំកូនទៅលែងទឹកនៅកន្លែងទីនោះ រីឯសាកសពត្រូវបានរកឃើញកូន1នាក់ ៕ វណ្ណះ
...