ជារៀងរាល់ឆ្នាំ មនុស្សជិត១លាននាក់នៅអឺរ៉ុបទទួលរងពីបញ្ហាជំងឺបេះដូង។ មានតែ៨ភាគរយប៉ុណ្ណោះ ដែលរស់ដោយសារភាពយឺតយ៉ាវនៃសេវាកម្មសង្គ្រោះ បន្ទាន់។ យន្តហោះ Drone ជាយន្តហោះសង្គ្រោះបន្ទាន់មានសមត្ថភាពក្នុងការ សង្គ្រោះជីវិតមនុស្សជាមួយនឹងឧបករណ៍ត្រួតពិនិត្យចលនានៃសាច់ដុំបេះដូងរួម បញ្ចូលគ្នា។ គោលដៅរបស់វាគឺដើម្បីកែលម្អប្រព័ន្ធសង្គ្រោះបន្ទាន់បច្ចុប្បន្ន ជាមួយ នឹងបណ្ដាញយន្តហោះ Drone។
ប្រភេទយន្តហោះ Drone ថ្មីនេះអាច ហោះបានជាង១០០គីឡូម៉ែត្រក្នុង១ម៉ោង និងដល់គោលដៅរបស់ខ្លួនក្នុងរយៈពេល១នាទី ដែលបង្កើនការរស់រានមានជីវិតពី៨ភាគរយទៅ៨០ភាគរយ។ Drone នៅ ពេលដែលបត់វាឡើង នោះនឹងក្លាយជា ប្រអប់ដាក់ប្រដាប់ប្រដាសង្គ្រោះបន្ទាន់ជា ច្រើន។
ការអនុវត្តនាពេលអនាគតនឹងមានការជួយសង្គ្រោះផ្សេងៗទៀតដូចជាការលង់ទឹក របួស ជំងឺទឹកនោមផ្អែម និងបញ្ហា ផ្លូវដង្ហើមជាដើម។ ដូចនេះវាពិតជាមាន ផលប្រយោជន៍ណាស់សម្រាប់សង្គ្រោះ ជីវិតមនុស្សនៅពេលមានបញ្ហាផ្សេងៗដូចរៀបរាប់ខាងលើនេះ៕
ប្រែសម្រួល៖ ហេង លក្ខិណា