នៅពេលដែលស្ថានភាពនៅលើពិភពលោកកំពុងតែតានតឹង ក្រោយពីអាមេរិក វាយប្រហារស៊ីរី និងបញ្ជូនទាហាន អាវុធទៅកាន់ឧបទ្វីបកូរ៉េ ត្រៀមវាយ ប្រហារកូរ៉េខាងជើងនោះ អាមេរិក ក៏មិន ភ្លេច រឹតចំណងមិត្តភាពយោធាជាមួយ ប្រទេសសម្ពន្ធមិត្តសំខាន់ៗរបស់ខ្លួន នៅ សហព័ន្ធអារ៉ាប់ដែរ ក្នុងនោះមានឌីអារ៉ា ប៊ីសាអ៊ូឌីត និងកាតារជាដើម។
ប្រទេសសំខាន់នៅអារ៉ាប់នោះគឺ អារ៉ាប៊ីសាអ៊ូឌីត និង កាតារ ដែលជាប្រទេស អ្នកមាន នៅក្នុងតំបន់និងលើពិភពលោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរក សន្តិភាពនៅក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្ត្រីការពារ ជាតិអាមេរិក លោក Jim Matthis បាន ធ្វើដំណើរទៅដល់កាតារជួបមេដឹក នាំ សំខាន់ៗកាតារ ដើម្បីជជែកពីស្ថានភាព តំបន់បូព៌ា។ កាតារជាប្រទេសសំបូរប្រេង និងមានមូលដ្ឋានទ័ពអាកាស សម្រាប់ ប្រតិបត្តិការយោធាអាមេរិក នៅតំបន់ ដើមបូព៌ា។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់ដើមបូព៌ា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Matthis បានបន្តដំណើរទៅដល់កាតារ និងជួបមេដឺកនាំសំខាន់ៗ នៅក្រុងដូហា។ កាលពីថ្ងៃសៅរ៍កន្លងនេះ លោកម៉ាទីស បានជួបលោកអេមៀ ឆេក តាមីម បិន ហាម៉ាត់ អាល់ ថានី។
ដូចជានៅតាមបណ្តាប្រទេសតំបន់ បូព៌ាផ្សេងទៀតនៃដំណើរទស្សនកិច្ច រដ្ឋ មន្ត្រីការពារជាតិអាមេរិក ផ្តោតការពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងនេះ ពីយុទ្ធនាការប្រយុទ្ធប្រឆាំងក្រុមភេរវជនជីហាដរដ្ឋអ៊ិស្លាម ពីជម្លោះសង្គ្រាមស៊ីរី ឬក៏ការព្រួយបារម្ភចំពោះសកម្មភាពអុីរ៉ង់ក្នុងតំបន់ជាដើម។ នៅកាតារ អាមេរិកមានទាហាន ជិត១ម៉ឺននាក់ ដាក់ពង្រាយនៅមូលដ្ឋាន ទ័ពអាកាស អាល់ យូដេដ។
ជាទូទៅ គឺនៅប្រទេសកាតារនេះឯង ដែលគេរៀបចំប្រតិបត្តិការវាយប្រហារផ្លូវ អាកាស កម្ចាត់ក្រុមភេរវជនរដ្ឋអ៊ិស្លាម នៅ អុីរ៉ាក់ និងស៊ីរី។ កន្លងមក កិច្ចព្រមព្រៀង រវាងកាតារនឹងអុីរ៉ង់ បានជួយជម្លៀសមនុស្ស ជាង១ម៉ឺន១ពាន់នាក់ ពីតំបន់រងការឡោម ព័ទ្ធនៅស៊ីរី។ ប៉ុន្តែ ដោយសារកាតារគាំទ្រក្រុមឧទ្ទាមស៊ីរី មេដឹកនាំប្រទេសលោក ខាងលិចមួយចំនួនបានចោទកាតារ ថាមិន បានចូលរួមពេញដៃពេញជើង ដើម្បីទប់ស្កាត់ចំណូលថវិការបស់ក្រុម ជ្រុលនិយម អ៊ិស្លាមទេ។
ដោយឡែក នៅក្នុងទំនាក់ទំនងពាណិជ្ជកមុ្មអាមេរិក-កាតារ ក្រុមហ៊ុនQatar Airways ទើបនឹងបានទិញយន្តហោះប៊ូអ៊ីងជាង១០០គ្រឿង ក្នុងតម្លៃ១៨.៦០០ដុល្លារ៕
ប្រែសម្រួល៖ ម៉ែវ សាធី