ពលរដ្ឋចំនួន៤ឃុំ កំពុងទន្ទឹងរង់ចាំមើលអាជ្ញាធរស្រុកកំពង់ត្រាច ជាពិសេសលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្តកំពត ដូចចាំម្តាយមកពីផ្សារ រឿង «ផ្លូវខូចស្ទើរទាំងស្រុង» មិនព្រមជួសជុល

ចែករំលែក៖

ខេត្តកំពត ៖ ប្រជាពលរដ្ឋចំនួន៤ឃុំបានទន្ទឹងរង់ចាំមើលអាជ្ញាធរស្រុកកំពង់ត្រាច និងខេត្តកំពតជាពិសេសលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្តកំពត ដូចរង់ចាំម្តាយមកពីផ្សារ រឿង «ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែ ដែលមានប្រវែងប្រមាណ២៣គីឡូម៉ែត្របានរងការខូចខាតស្ទើរទាំងស្រុង»។

ផ្លូវលំមួយខ្សែនោះមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ចាប់ពីថ្នាល់បែករហូតដល់ក្បាលថ្នាល់វត្តស្រែប្រាំងបានរងការខូចខាតស្ទើរទាំង ស្រុងពិបាកក្នុងការធ្វើដំណើរដែលជាកង្វល់របស់ប្រជាពលរដ្ឋចំនួន៤ ឃុំចំណុះអោយស្រុកកំពង់ត្រាច ខេត្តកំពតដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ។

ប្រជាពលរដ្ឋបានត្អូញត្អែរយ៉ាងខ្លាំងហើយបានស្នើរសុំអោយអាជ្ញាធរស្រុកកំពង់ត្រាច និងខេត្តកំពតជាពិសេសមន្ទីរសាធារណៈការនិង ដឹកជញ្ជួនខេត្តកំពត មេត្តាជួយចុះពិនិត្យនិងធ្វើការជុសជុលឡើងវិញ ដើម្បីអោយពួកគាត់បានធ្វើដំណើរបានស្រួលផង ។

សូមបញ្ជក់ថា ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែនេះមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់នោះមានចំនួន៤ឃុំ ទី១ឃុំឫស្សីស្រុកខាងកើតទី២ឃុំឫស្សីស្រុកខាងលិចទី៣ឃុំបឹងសាលាខាងជើងនិងទី៤រហូតទៅដល់ភូមិកោះចំការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតជាប់ព្រុំប្រទាល់ប្រទេសវៀតណាមតែម្តង។

ប្រជាពលរដ្ឋចំនួន៤ឃុំបានស្នើរសុំអោយអាជ្ញាធរស្រុកកំពង់ត្រាចនិងខេត្តកំពតជាពិសេសលោកប្រធានមន្ទីរសាធារណៈការនិងដឹក ជញ្ជួនខេត្តកំពតតែម្តងមេត្តធ្វើយ៉ាងណាជួយចុះពិនិត្យជុសជុល និងស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផង ព្រោះថាបច្ចុប្បន្ននេះកំពង់រងការខូចខាត់ស្ទើតែទាំងស្រុងហើយៗរាល់ការធ្វើដំណើរតាមរថយន្តក្តីតាមម៉ូតូក្តីគឺមានការពិបាកខ្លាំងណាស់ព្រោះគ្រហ៊ុកធំៗ។

ប្រជាពលរដ្ឋរស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង បានអោយដឹងថាកន្លងមកធ្លាប់មានលោកអភិបាលខេត្តកំពតនិងលោកអភិបាលស្រុកកំពង់ត្រាចបានចុះទៅបើកវេទិការសាធារណៈនៅចំណុចទួលពោធិ៍ហើយបានសន្យាថានិងធ្វើផ្លូវនេះជួនប្រជាពលរដ្ឋដើម្បីងាយស្រួលអោយហើយក្នុងខែ២ប៉ន្តែរហូតមកដល់ខែ៤ទៅហើយនៅតែមិនទាន់ធ្វើទៀត។ ដូចច្នេះហើយទើបពួកគាត់បានសំណោមពរ យ៉ាងទទួចដល់លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តកំពតមត្តាចុះទៅពិនិត្យនិងជុសជុលផ្លូវខាងលើនេះផង។

ប្រជាពលរដ្ឋទាំងបួនឃុំបានបន្តទៀតថា ពួកគាត់ហាក់ដូចជាគ្មានជំនឿទៅលើលោកអភិបាលស្រុកកំពង់ត្រាចនិងលោកអភិបាលខេត្តកំពតជាពិសេសលោកប្រធាមន្ទីរសាធារណៈការនិងដឹកជញ្ជួនេត្តកំពតដែលពុំសូវគិតគួពីការស្នើរសុំអោយជួយធ្វើផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែខាងលើនេះដែលជាផ្លូវដ៍ខាន់ក្នុងការដឹកជញ្ជួនកសិផលរបស់ពួកគាត់និងផលដំណាំដែលដាំដុសបានយកទៅលក់នៅប្រទេសជិតខាងដើម្បីជួយសំរួលដល់ជីវភាពរស់នៅរបស់ពួកគាត់។

មិនតែប៉ុណ្នោះពួកគាត់បានលើកឡើងថានៅក្នុងភូមិកោះចំការឃុំបឹងសាលាខាងត្បូងនេះនៅតំបន់អន្លង់ព្រីងគឺជាតំបន់ទេសចរណ៍មួយដ៍ខាន់ដែលមានឈ្មោះថា តំបន់អភិរក្សសត្វស្លាបបឹងអន្លង់ព្រីង គឺជាកន្លែងដែលសំបូរទៅដោយសត្វស្លាបជាច្រើនមករស់នៅក្នុងបឹងនោះជាពិសេសគឺសត្វក្រៀលតែម្តងដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអោយមកទស្សន៍នា។ប៉ុន្តែអ្វីដែលធ្វើអោយភ្ញៀវទេសចរណ៍មានត្អូញត្អែក្នុងការទៅទស្សន៍នានោះគឺបញ្ហាផ្លូវចូលទៅតំបន់នោះមានការពិបាកខ្លាំង។ដូចច្នេះហើយសូមអាជ្ញាពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពតមេត្តាចុះទៅពិនិត្យនិងជុសជុលផ្លូវនេះតាមសំណើរប្រជាពលរដ្ឋផង។

លោក ម៉ម រិន ប្រធានសហគមន៍ការពារទេសភាពតំបន់អន្លង់ព្រីង ដែលជាតំបន់អភិរក្សសត្វគ្រៀលបានអោយដឹងថា កន្លងមកមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សន៍នាសត្វស្លាបជាពិសេសគឺសត្វគ្រៀលក្នុងមួយថ្ងៃៗច្រើនគួសមប៉ុន្តែបច្ចុប្បន្ននេះភ្ញៀវទេសចរ៍ជាតិ និងអន្តរជាតិពុំសូវមកទេ ។ លោក ប្រធានសហគមន៍បានបន្តទៀតថា ភ្ញៀវទេសចរ៍ដែលមកទស្សន៍នានៅតំបន់នេះបានត្អូញត្អែថា «ផ្លូវលំខាងលើពិបាកក្នុងការធ្វើដំណើរខ្លាំណាស់ព្រោះមានគ្រហ៊ុកធំៗ» ។

លោក ម៉ម រិន ប្រធានសហគមន៍ការពារទេសភាពតំបន់អន្លង់ព្រីង(អភិរក្សសត្វគ្រៀល)ក៍បានសំណោមដល់អាជ្ញាធរស្រុកកំពង់ត្រាចនិងខេត្តកំពតជាពិសេសលោកប្រធានមន្ទីរសារធារណៈការនិងដឹកជញ្ជួនខេត្តមេត្តាជួយចុះមកពិនិត្យនិងស្ថាបនាផ្លូវលំខាងលើឡើងវិញផងដើម្បីមានភាពងាយស្រួលដល់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំង៤ឃុំ ក៍ដូចជាភ្ញៀវទេសចរ៍ជាតិនិងអន្តរជាតិដែលមកទស្សន៍នាតំបន់នេះ។

លោក វ៉ាន់ បូរ៉ា មេឃុំបឹងសាលាខាងត្បូង បានអោយដឹងថា ក្នុងអំឡុងខែកុម្ភះឆ្នាំ២០១៧មានថ្នាក់ដឹកនាំខេត្តកំពតនិងស្រុកកំពង់ត្រាចរួមនិងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តជាច្រើននាក់បានមកធ្វើវេទិការសាធារណៈនៅចំណុចទួលពោធិ៍ក្នុងភូមិកោះចំការដែរលោកក៍បានធ្វើសំណើរនិងរាយការណ៍ជួនគណៈអធិតីក្នុងអង្គពិធីអំពីបញ្ហាដែលប្រជាពលរដ្ឋក្នុងឃុំរបស់លោកបានស្នើរសុំអោយជួយធ្វើផ្លូវលំដែលរងការខូចនេះ។

លោក មេឃុំរូបនេះបន្តទៀតថា កាលណោះក៏មានការសន្យាពីសំណាក់ឯកឧត្តមប្រធានគណៈអធិតី លោកអនុប្រធានមន្ទីរ និងលោក អ៊ុម សុីណាត អភិបាលស្រុកកំពង់ត្រាច ថានិងជួយជុសជុលស្ថាបនាអោយប្រជាពលរដ្ឋអោយហើយក្នុងខែ២ឆ្នាំ២០១៧។ ប៉ុន្តែរហូតមកដល់ ខែមេសាឆ្នាំ២០១៧ទៅហើយនៅតែពុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធដែលសន្យានោះចុះមកធ្វើទៀត។ដូចឆ្នេះក្នុងនាមលោកជាមេឃុំ បឹងសាលាខាងត្បូងតំណាងអោយប្រជាពលរដ្ឋនៅក្នុងឃុំក៍សូមសំណោមពរដល់ថ្នាក់ដឹកនាំស្រុកកំពង់ត្រាចថ្នាក់ដឹកនាំខេត្តកំពតក៏ជាមន្ទីរពាក់ព័ន្ធមេត្តាធ្វើយ៉ាងចុះមកពិនិត្យនិងស្ថាបនាផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែដែលរងការខូខាតស្ទើរទាំងស្រុងជួនពួកគាត់ផង៕
តុង សីហា

...

ae27c620-ae6c-4aec-a97c-2363998a71ee c1b11771-60a1-4a8d-8a70-14c97a8c518e (1) c1b11771-60a1-4a8d-8a70-14c97a8c518e  d99ad405-8eb8-4864-a39e-b027a5df1b37

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print