ឈ្មួញឈើប្រណីតល្បីឈ្មោះ «កូយ ម៉េងគង់» ក្រោយមានរឿងពង្រីកមុខរបរកាន់តែធំ សមត្ថកិច្ចមិនហានប៉ះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋឃុំសន្រ្ទែ ឃុំរកាត ឃុំលាច និងឃុំសំរោង ស្រុកភ្នំក្រវាញរាយការណ៍ថា ថ្មីៗនេះគេសង្កេតឃើញឈ្មួញឈើប្រភេទប្រណិតល្បីល្បាញម្នាក់ឈ្មោះ កូយ ម៉េងគង់ កំពុងមានសន្ទុះធ្វើសកម្មភាពយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនជំនួញ ឈើពីទ្រុងទ្រាយធំល្មមទៅធំខ្លាំង បន្ទាប់ពីមានរឿងរាវរួចមក ដើម្បីប្រមូលយកទៅឡើងរថយន្តធុនធំប្រភេទបង្កប់(បែបដំឡូងមីឬឥវ៉ាន់ពីលើឈើពីក្រោម) ដោយសមត្តកិច្ចស្ថាប័នពាក់ព័ន្ធមិនហានប៉ះពាលនោះឡើយ ដែលត្រូវបានគេសង្ស័យជាប្រយោជន៍ធំជាងសំរាប់សមត្តកិច្ខជាប្រព័ន្ធ។

ប្រភពខាងលើបន្តថា កាលពីប៉ុន្មានឆ្នាំមុនគេនៅចាំបាន(កូយ ម៉េងគង់) ហៅម៉េង ជាអ្នកជំនួញឈើប្រភេទប្រណិតធំល្មមដូចគេដូចឯង តែក្រោយពី(កូយ ម៉េងគង់) ហៅម៉េង មានទំនាស់ក្នុងការប្រគត់ប្រជែងក្នុងមុខរបរជំនួញឈើ ក៍បានប្តឹងផ្តល់គ្នារហូតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ធ្វើការចាប់ឃាត់ខ្លួន ហើយត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ណោះអាសន្ន ដោយជាប់ពាក់ព័ន្ធច្រើនដូចជាជំនួញឈើប្រភេទប្រណិតផ្សេងៗ ប្រើប្រាសអាវុធខុសច្បាប់ប៉ុនប៉ងមនុស្សឃាតជាដើម។

ប្រភពដដែលខាងលើបន្តទៀតថា ក្រោយពី(កូយ ម៉េងគង់) ហៅម៉េង ចេញពីព័ន្ធនាគារ ខេត្តពោធិ៍សាត់ គេសង្កេតឃើញគាត់ផ្អាកធ្វើ សកម្មភាពក្នុងមុខជំនួញនេះតែមួយរយៈប៉ុណ្ណោះ ។ ប៉ុន្តែទោសជាយ៉ាងណាក្តីមិនខុសអីពីពាក្យចាស់ពោលថាសត្វណកកន្ទុយងរមិនមែនកន្ទុយត្រង់នោះទេ បើវាលារកន្ទុយឲ្យត្រង់នោះលើកលែងតែវាត្បុលរបងឬរុកព្រៃត្រឹមតែមួយប្លែតនោះទេ បន្តបន្ទាប់មកគេសង្កេតឃើញ (កូយ ម៉េងគង់) ហៅម៉េង ចាប់ផ្ដើមបន្តប្រកបមុខរបរចាស់ដដែលមែន ហើយទ្រុងទ្រាយធំទៅៗ  ។

សព្វថ្ងៃនេះគាត់កំពុងមានសន្ទុះ និងមានប្រជាប្រ័យភាពក្នុងការប្រមូលទិញឈើប្រភេទប្រណិតធ្នង់ ដោយសារគាត់លុយបោះប្រជាពល រដ្ឋទៅប្រមូលទិញឬអារច្រៀក នៅក្នុងព្រៃក្នុងតំបន់.ដែនជំរកសត្វព្រៃភ្នំឲ្យរ៉ាល់ខេត្តពោធិ៍សាត់.ដឹកតាមរយៈរទេះគោឬក្របីយកមកចំណុចដូចជា ភូមិក្សេត្របុរី ឃុំសន្រ្ទែ ភូមិវាលវង់ ឃុំរកាត ភូមិវាល ឃុំសំរោង និងតំបន់ផ្សេងៗទៀតផងនោះ ទើប(កូយ ម៉េងគង់) ហៅ ម៉េង និងកូនចៅទៅដឹកជញ្ជូនយកមករាបចំដាក់បន្តនៅឃុំលាច ស្រុកភ្នំក្រវាញ ប៉ុន្តែឥឡូវគាត់បានបង្វែទិសដៅទៅខាងព្រំប្រទល់ស្រុកភ្នំក្រវាញ និងស្រុកបាកានវិញម្តង ខណៈនៅក្នុងស្រុកភ្នំក្រវាញល្បីល្បាញ និងបែករឿងរាវ នៅពេលកម្លាំងកងរាជអាវុធខេត្តកំពង់ស្ពឺ៖ ឃាត់ខ្លួនឈ្មោះ ឆម វាសនា ដៃជើងឈ្មួញឈើល្បីទូរទាំងឈ្មោះ សុី ស ហើយត្រូវមានវិធានការនៅស្រុកមួយនេះ ទើបគេបង្វែដើម្បីយកទៅដាក់បង្កបតាមរថយន្តធុនធំ(បែបដំឡូងមីពីលើឈើពីក្រោម)ដែលបញ្ហានេះមន្រ្តីជំនាញឬស្ថាប័នផ្សេងៗដឹងច្បាស់តែមិនហានប៉ះ ព្រោះវាអាចជាយោជន៍ធំសម្បើមសំរាប់សមត្តកិច្ច បញ្ហាខាងលើប្រភពសំណូមពរសុំឲ្យធ្វើការស្រាវជ្រាវជាបន្ទាន់ផងដែរ។

ពាក់ព័ន្ធនឹងប្រភពរាយការណ៍ខាងលើ អ្នកសារព័ត៌មាន នគរវត្តដ្រេហ្គន មិនអាចស្វែងរកសុំការពន្យល់បាននោះទេពីលោក កូយ ប៉េងគង់ ហៅម៉េង ជុំវិញការលើកឡើងនេះនោះ ៕  បឹុម ពិន

...

0e379348-da7d-4274-b849-83a51a4ed90a 2f0f40a1-9c14-428a-ab19-9f7bba5c58ed 52bc4487-70d4-4e92-b4be-1d714c791c4a 86fc2cc0-d395-4b2c-a550-87834562dd58 146f45e6-748f-4d61-8a1d-a6af95c20626 437b2835-cd34-49ba-931e-d22653265972 917d1496-37ae-4581-a7f8-11485a22ede3 14744c0e-b423-4992-b605-35ab19bb1d9c ca1b84c1-566c-4679-af75-f4bd190b7bb5 e92e09c2-d62b-48f5-859e-a3354f92c59f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print