ចាប់រំលោភបានសម្រេចរួចរត់គេចខ្លួន៧ឆ្នាំត្រឡប់មកវិញត្រូវនគរបាលស្រុកកោះធំក្របួច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើសកម្មភាពចាប់ស្ត្រីម្នាក់រំលោភសេពសន្ថវៈ រហូតបានសម្រេចរួចគេចខ្លួនចេញពីលំនៅឋានអស់រយៈពេលជាច្រើនឆ្នាំទើបត្រឡប់មកវិញ ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំក្របួចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។ ជនត្រូវចោទរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួននោះឈ្មោះ បូ ថូ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦២ ចុះថ្ងៃតី៨ ខែកុម្ភៈ ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ ។

ប្រភពដដែលបានបន្តថា ក្រោយពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឧក្រិដ្ឋទៅលើជនរងគ្រោះជនខាងលើនេះបានព្យាយាមគេចខ្លួនចេញពីលំនៅឋាន ដោយពុំដឹងថាទៅរស់នៅឯខេត្តណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី២៥ សមត្ថកិច្ចនគរបាលស្រុកកោះធំបានប្រទះឃើញជនត្រូវចោទនៅក្នុងមូលដ្ឋានក៏ធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ៕ ស្អាងជ័យ

...

tongleng tongleng1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print