ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាអ្នកបិទគូទត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួចចំណែកបក្សពួកជិះម៉ូតូគេចខ្លួនបាត់អស់។បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង៩និង២០ ថ្ងៃ២៥ខែមេសាឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរស្សុី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
១-ជនសង្ស័យមានឈ្មោះ ស្មាន រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំឬស្សីកែវ។
២-ជនសង្ស័យមានឈ្មោះ លី ហុកសេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះ មានឈ្មោះ អុ៊នសុផល ភេទប្រុស អាយុ ២៧ មុខរបរកម្មការនីរោច្រក ស្នាក់នៅម្ដុំទឹកថ្លា ខណ្ឌសែនសុខ។
បើតាមប្រភពពត័មាន ពី សមត្ថកិច្ច បាន ឲ្យ ដឹង ថា នារីម្នាក់បានជិះមូ៉តូស្តុបពី១គ្រឿងពណ៍សពាក់ស្លាក់លេខ1BZ.2912ម្នាក់ឯងដោយទុកការបូបនៅនឹងមុខជាមួយនឹងមិត្តភក្រ័២នាក់ទៀតតែជិះផ្សេងគ្នាទើបតែចេញមកពីធ្វើការហើយបានជិះតាម បណ្ដោយ ផ្លូវ សហព័ន្ធ ទៅដើរលេងនៅកោះពេជ្រតែមិនទាន់បានទៅដល់ផងក៏ស្រាប់តែលិចមុខ ជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកហុងដាc125មិនចាំស្លាក់លេខនឹងបក្សពួក៨នាក់ទៀតជិះមូ៉តូ៤គ្រឿងជាអ្នកបិតគូទក៏បាន មកធ្វើសកម្មភាពឆក់ការបូបពីរងគ្រោះ ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗក៏ត្រូវ សមត្ថកិច្ចខណ្ឌ៧មករាកំពុងល្បាតក៏បានដេញតាម ពីក្រោយ ម៉ូតូ ជនសង្ស័យក៏ ហើយក៏បានចាប់ ជនសង្ស័យ ២នាក់ខាងលើដែលជិះមូ៉តូ១គ្រឿងមា៉កឡែត ពណ៍ខ្មៅ ពាក់ស្លាក់លេខ1BZ.3648បានភ្លាមៗតែមង្ដ ចំណែកជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពឆក់ការបូបពីនារីរងគ្រោះខាងលើនោះបានយកទៅបាត់ហើយជិះម៉ូតូ ជិះ រត់គេច ខ្លួននឹងបក្សពួកផ្សេងទៀត ។
ក្រោយ ពេល កើតហេតុជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល មិត្តភាពធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ស រស្មី