ជនសង្ស័យចំនួន១០នាក់កាប់ប្លន់យកម៉ូតូចំនួន២គ្រឿងគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៥នាក់ ត្រូវជនសង្ស័យ១០នាក់វាយប្លន់យកម៉ូតូបាន២គ្រឿងទៅដោយសុវត្តិភាព។ ករណីកាប់ប្លន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី២៤ ខែកញ្​ញាឆ្នាំ២០១៥ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

IMG-20150925-WA0046

ជនរងគ្រោះដែលត្រូវចោរកាប់ប្លន់យកម៉ូតូនោះមានឈ្មោះ ដុះ រតនៈ ភេទប្រុស អាយុ២៥ ឆ្នាំមុខរបបើកបរស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងសំរោង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺរ ។ ម៉ូតូដែលបាត់នោះម៉ាកNex ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1SB-538របស់ជនរងគ្រោះ និងទី២ឈ្មោះ គុជ ចាន់ធា ភេទប្រុស អាយុ២០ឆ្នាំមុខរបកម្មកររោងចក្រនៅផ្ទះជួលជាមួយគ្នាមានស្រុកកំណើតនៅភូមិទ័មសៀម ឃុំក្រសោមអក ស្រុកព្រៃត្របែក ខេត្តព្រៃវែង ម៉ូតូមួយគ្រឿងទៀតម៉ាកNex ពណ៌សដូចគ្នា ពាក់ស្លាកលេខភ្នំពេញ1CZ-1246។ ចំណែកឯមិត្តភ័ក្ត្រ៣នាក់ទៀតសុំមិនបព្ចេាញឈ្មោះ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូ២គ្រឿងមានគ្នា៥នាក់ចេញពីពោធិ៍ចិនតុងតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីុសំដៅទៅផ្លូវ២៧១ដើម្បីជូនមិត្តភ័ក្ត្រដែលស្នាក់នៅវត្តស្ទឹងមានជ័យ។ ខណៈដែលកំពុងធ្វើដំណើរស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមមានគ្នា១០នាក់ជិះម៉ូតូប្រហែល៥គ្រឿងមកកាក់ពីមុខពីក្រោយ។ រួចយកដាវសាំម៉ូរៃមកកាប់វាយយកម៉ូតូខ្លួននឹងមិត្តភ័ក្ត្ររបស់ខ្លួនមួយគ្រឿងទៀតទៅគេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុជនរងគ្រោះនិងមិត្តភ័ក្ត្របានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ធបាលសង្កាត់ទឹកថ្លា។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹឹកថ្លាកំពុងរងចាំមើលថា តើលោកមេប៉ុស្តិ៍អាចស្វែងរកចាប់ជនសង្ស័យដែលតែងតែធ្វើសកម្មភាពប្លន់ទាំងនោះបានដែរឫទេ ៕

IMG-20150925-WA0047IMG-20150925-WA0048

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print