Google Home មាន៥លានជម្រើសនៃរូបមន្តមុខម្ហូប

ចែករំលែក៖

ក្រុមហ៊ុន Google ត្រូវបានបន្ថែម feature ថ្មីសម្រាប់ Home connected speaker របស់ខ្លួននិងមានភាពងាយស្រួលបំផុត សម្រាប់មេចុងភៅ កាលពីពេលថ្មីៗនេះ។ ឥឡូវនេះ Google Home អាចអានរូបមន្តម្ហូបតាមលំដាប់លំដោយបានយ៉ាងល្អ មើលទៅហាក់ដូចជាអ្នកលែងត្រូវការ ស្មាតហ្វូនដើម្បីបើកមើលរូបមន្តមុខម្ហូបទៀតហើយ។ យោងតាមការប្រកាសតាមបណ្ដាញព័ត៌មានមួយ នៅថ្ងៃនេះបានឲ្យ ដឹងថា Google Home អាចអានជាង៥ លានរូបមន្តពីគេហទំព័ររូបមន្តទាំងអស់រួមមាន Food Network, Bon Appetit, the New York Times និងមានច្រើនទៀត។ ជាដំបូង អ្នកនឹងត្រូវការស្វែងរករូបមន្ត ដែលអ្នកចង់បាននៅលើទូរស័ព្ទរបស់អ្នកដោយប្រើ Google Assistant នៅលើ Android ឬ Google Search នៅក្នុងទូរស័ព្ទ iPhone របស់អ្នក ។

បន្ទាប់នោះ អ្នកនឹងរកឃើញប៊ូតុងថ្មី មួយដែលដាក់ថា “send to Google Home” ដែលឲ្យអ្នក set up វានៅពេលអ្នករួចរាល់ នោះអ្នកនឹងទទួលបានរូបមន្តមុខម្ហូបដែលចង់បានរួចនិយាយទៅកាន់ Google Home ថា “OK Google, start cooking” នោះវា នឹងអានឱ្យអ្នករាល់បន្ទាត់ដំបូង។ អ្នកអាច សួរ Google Home ឲ្យអានឡើងវិញ ឬ ចំណុចជាក់លាក់ណាមួយគ្រប់ពេលដែលស្ដាប់មិនទាន់ រួចនិយាយ “OK Google, next step” សម្រាប់ឲ្យវាអានរូបមន្តបន្ត ទៀត។ អ្នកអាចប្រើ Google Home សម្រាប់ចាក់ចម្រៀងស្ដាប់ឆ្លើយរាល់សំណួរដែលអ្នកសួរ និងធ្វើអ្វីដែលអ្នកចង់ដោយមិនប៉ះពាល់ ឬរំខានដល់ការអានរូបមន្តម្ហូប។ វានឹងដឹងថាអ្នកកំពុងចម្អិនអាហារ និងបន្តអានទៅមុខទៀតជាមួយនឹងរូបមន្តនៅ ពេលឈប់សួរសំណួរ។

វាជាផ្នែកបន្ថែមធម្មជាតិនៃ Google Home ដែលធ្វើឲ្យមានភាពងាយស្រួល និងទំនើបអស្ចារ្យសម្រាប់មនុស្សសម័យថ្មីនេះ វាក៏ជាផ្នែកមួយជួយឲ្យចំណេញពេលវេលាដោយគ្រាន់តែឆ្លើយឆ្លងទៅវិញទៅ មកដោយមិនចាំបាច់ទៅចុច ឬបើកមើល រូបមន្តម្ហូបក្នុងស្មាតហ្វូនទៀតឡើយ។ ការ អនុវត្តរបស់ Google មានគុណសម្បត្តិមួយ ចំនួន ជាជាងការពង្រឹង “Skills” សម្រាប់ប្រភពរូបមន្តជាក់លាក់នីមួយៗ Google Home បានបញ្ចូល៥លានរូបមន្តពីគេហ ទំព័រផ្សេងទៀតជាច្រើន។ ជំនាញរូបមន្ត ដំបូងសម្រាប់ Echo ដែលបានមកពីរូប មន្តទាំងអស់ ហើយឥឡូវនេះវាដំណើរការ ជាមួយនឹង Food Network ផងដែរ។ Echo មានគុណសម្បត្តិមួយចំនួននៅលើ រូបមន្ត feature របស់ Google ផងដែរ។ អ្នកអាចប្រាប់ Echo ពីអ្វីដែលអ្នកមាននៅក្នុងទូទឹកកករបស់អ្នកហើយ ឬកន្លែងស្តុក ម្ហូបអាហារ ហើយវាបានណែនាំជម្រើស សម្រាប់អ្នក៕

IMG_1546

...

ប្រែសម្រួល៖ ហេង លក្ខិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print