ភ្នំពេញ៖ យ៉ាងហោចណាស់កូនប្រុសស្រី២នាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម និងបណ្ដាលឲ្យឪពុកចូលទៅជួយរងរបួសធ្ងន់ ដែលនៅក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីីភ្នំពេញ ។
យុវជនប្រុសស្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យខាងលើមានឈ្មោះ ទី១ ឈ្មោះ យ៉េម រមនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ ។ ទី២ ឈ្មោះ យ៉េម វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករផលិតទឹកសុទ្ធ ។ ចំណែកឪពុកឈ្មោះ ស្រិញ ឈន អាយុ៥១ឆ្នាំ មុខរបរដាំត្រកួនក្បែរផ្ទះបានរងរបួសធ្ងន់ ៕
...