កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេនិងត្រួតពិនិត្យ ជនជាតិចិននិងជនជាតិវៀតណាមសរុប១០៨រស់នៅនិងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍ទួលស្វាយព្រៃ១ ចុះឆែកឆេនិងត្រួតពិនិត្យ ជនជាតិចិននិងជនជាតិវៀតណាមសរុប១០៨ហើយបានឃាត់ខ្លួនជនជាតិវៀត ណាមប្រុស.ស្រី១៨នាក់ រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុង ផ្ទះ លេខ ៣៥តាមបណ្តោយផ្លូវ៣៦៨ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង អគ្គនាយកដ្ឋានអន្តប្រវេសន៍និងកម្លាំងមូលដ្ឋានបុ៉ស្តិ៍ទួលស្វាយព្រៃ១ ចុះមកត្រួតពិនិត្យនិងឆែកឆេរជនជាតិចិននិងជនជាតិវៀតណាមសរុប១០៨មករស់នៅនិងធ្វើការខុសច្បាប់ រកឃើញជនបរទេសចំនួន១០៨នាក់ ចិន៩០នាក់ស្រី០៦នាក់ វៀតណាម១៨នាក់ស្រី០៤នាក់…ការពិនិត្យជាក់ស្តែង ជនជាតិចិនមានលិខិតឆ្លងដែនតែចំនួន៣៧នាក់ មានទិដ្ឋាការតែគ្មានសៀវភៅការងារ…អ្នកគ្មានលិខិរឆ្លងដែនត្រូវបាននាំមកនាយកដ្ឋានសើបអង្កេតដើម្បីធ្វើការត្រួតពិនិត្យ …ដោយឡែកជនជាតិវៀតណាម១៨នាក់ក៏ត្រូវនាំខ្លួនមកនាយកដ្ឋានដោយពួកគេភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវទេ

បច្ចុប្បុន ជនបរទេសទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕ ស រស្មី

...

7fe1b111-df27-4cff-ba77-f7792457635b 489f770f-b6d5-4563-ab17-2aaebdc3b21a acd75a89-2c63-41f7-a5ed-dce348fa9ff0 b7a279ff-6d71-46e4-907f-9a014d6ec251

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print