បុរស២នាក់បងប្អូនជិះម៉ូតូលឿនជ្រុលបុកគូទរថយន្តទេសចរណ៍ពីក្រោយស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេជិះម៉ូតូឌ្រឹមសង់មួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ជ្រុលបុកគូទរថយន្តពីក្រោយពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅតាម បណ្តោផ្លូវជាតិលេខ៤ត្រង់ចំណុច ជញ្ជីងថ្លឹងឡានចាស់ ភូមិត្រពាំងគល់ សង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈឹម អ៊ុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្រុកកំណើតនៅខេត្តកំពត បច្ចប្បន្នស្នាក់នៅផ្ទះជួលនៅ បែកចាន ។ ទី២ ឈ្មោះ ឈឹម ផេង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់ជាមួយគ្នា មានស្រុកកំណើតនៅភូមិបន្ទាយមាសខាងលិច ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយាន់ដាយ ប្រទេសទេសចរណ៍ ពណ៍ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ3C-2479 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រឹម សង់ស៊េរី ឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CP 5336 បើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀត ដែលត្រូវជាប្អូនបង្កើតរួមដំណើរជាមួយ ធ្វើដំណើរក្នុងល្បឿនលឿនមកពីក្រោយរថយន្ត ហើយបានជ្រុលបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកឌុបបោកខ្ទប់នឹងរថយន្តស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកអ្នកជិះពីក្រោយរងរបួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថាបរថយន្តខាងលើបានដឹកភ្ញៀវក្មេងៗជនពិការដែលខាងអង្គការ បានជួលរថយន្តធ្វើដំណើរកម្សាន្តនៅក្រុងព្រះសីហនុ ខណៈត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង បន្ទាប់មកមានរថយន្តមួយគ្រឿងទៀតបានមកសាងភ្ញៀវទាំងនោះយកទៅខាងអង្គការវិញ។

ក្រោយពលកើតហេតុម្ចាស់រថយន្តបានចុះពីរថយន្តគេចខ្លួនបាត់ ចំណែកសពត្រូវបានសម្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

...

image4 image1 image3 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print