ម្តាយស្តីបន្ទោសរឿងផឹកសុី និងបំផ្លាញទ្រព្យសម្បាតិអន់ចិត្តលេបថ្នាំធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានគេអះអាងថា អន់ចិត្តម្ដាយស្តីបន្ទោសបន្តិចបន្ទួចរឿងផឹកសុី និងបំផ្លាញទេព្យសម្បាតិ បានលេបថ្នាំងងូយដេកធ្វើអត្តឃាត។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ,ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះលេបថ្នាំធ្វើអត្តឃាតឈ្មោះ ហង្ស តារា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេុខាងលើ។

ប្រភពព័ត៌មានបន្តថា ក្រោយសមត្តកិច្ចស្ថាប័នពាក់ព័ន្ធចុះស្រាវជ្រាវឃើញថា ប៉ុន្មានថ្ងៃមុននេះជនរងគ្រោះបានផឹកសុីស្រវឹងជោគជាំ ហើយបានរករឿង និងវាយបំផ្លាញទ្រព្យសម្បាតិក្នុងផ្ទះ ក្រោយមកម្ដាយបានស្តីបន្ទោសបន្តិចបន្ទួចក្នុងករណីខាងលើ បែបទំនងធ្វើឲ្យកូនរូបនេះអាក់អន់ចិត្តរត់ទៅពួនសម្ងំលេបថ្នាំងងូយដេកច្រើនគ្រាប់ ខណៈនោះក្រុមគ្រួសារសេចញាតិជនរងគ្រោះបាននាំគ្នាបញ្ជូន ទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ ប៉ុន្តែករណីនេះធ្ងន់ធ្ងរពេកទើបក្រុមគ្រួពេទ្យជួយសង្រ្គោះមិនបាន។

ប្រភពព័ត៌មានខាងលើបន្តទៀតថា លទ្ធផលក្នុងការស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ ឃើញថាពុំមានស្លាកស្នាមអ្វីគួរសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕ បឹុម ពិន

...

69dd5f92-883d5b

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print