តម្លៃទឹកនឹងភ្លើងនៅក្នុងខេត្តស្ទឹងត្រែងមិនទាន់បញ្ចុះតម្លៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ តម្លៃទឹកនិងភ្លើងអគ្គិសនីនៅក្នុងខេត្តស្ទឹងត្រែងគេបានសង្កេតឃើញថាខាងអគ្គនាយកអ្នកគ្រប់គ្រងអគ្គិសនីកម្ពុជាស្ទឹង ត្រែងនិងខាងអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង នៅមិនទាន់បាន បញ្ចុះតម្លៃនៅឡើយទេ ទោះជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែ បានមានប្រសាសន៍ឱ្យបញ្ចុះតម្លៃភ្លើងនិងទឹកនៅក្នុងតម្លៃទាបចាប់ពីខែមេសា ឆ្នាំ២០១៧ក្តី ដើម្បីជូនជាកាដូដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងមូល ។

ពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា គាត់បានឃើញព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុកដោយសម្តេច តេជោ ហ៊ុន សែន លោកបានប្រកាសថា នៅខែមេសា ឆ្នាំ២០១៧ ឱ្យបញ្ចុះភ្លៃងពី៩៨០រៀលមកនៅសល់ត្រឹមកំរិតទាប ។ ចំណែកប្រាក់ ខែចំពោះមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់ហ្នឹងតំឡើងថែមមួយកំរិតទៀត ក៏ប៉ុន្តែ ចំពោះថ្លៃភ្លើងនិងទឹកមកដល់ពេលនេះ គេសង្កេតឃើញថានៅក្នុងខេត្តស្ទឹងត្រែង មិនទាន់ ចុះថ្លៃនៅឡើយទេ ។

លោក ម៉ែន គង់ នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងថា ទាល់តែភ្លើងបណ្តាញអគ្គិសនីបានតភ្ជាប់ទៅនិងបណ្តាញភ្លើងអគ្គិសនីជាតិទើបចុះថ្លែបាន ដោយសារបច្ចុប្បន្ននេះភ្លើងដែលនៅក្នុងខេត្តស្ទឹងត្រែងបានទិញភ្លើងអគ្គិសនីយកមកពីប្រទេសឡាវយកមកចែកចាយនៅក្នុងខេត្តស្ទឹងត្រែង។លោកបានបញ្ជាក់ថាអីចឹងហើយទើបបានធ្វើឱ្យភ្លើងអគ្គិសនីចុះតម្លៃទាបមិនបានហើយចំពោះបញ្ហាទឹកអញ្ចឹងដែរនៅពេលណាតម្លៃភ្លើងចុះថោក ទើបតម្លៃទឹកអាចចុះតម្លៃទៅតាមហ្នឹងដែរ ៕  មាស សុផាត

29fee163-3a98-4bcf-b682-c774bde5847b a666b79d-6622-48f4-8afe-9b72bc861bbc ef444aec-881c-4cf8-bd2e-d6dd608e8248

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print