ឆាបឆេះខ្ទះខ្លាញ់ ផ្ទះខ្វៃជ្រូកទាំងព្រឹកព្រលឹម ពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ត្រង់ចំណុចក្បែផ្សារ៣០០(ក្បែផ្សារលើក្រុងព្រះសីហនុ) ស្ថិតក្នុងក្រុមទី៤០ភូមិ០១សង្កាត់លេខ៤ក្រុងព្រះសីហនុ មានអគ្គីភ័យមួយកើតឡើង បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកខាង ជួយពន្លត់បានទាន់ពេលវេលា ដោយបំពង់ពន្លត់អគ្គីភ័យ។

យោងតាមប្រភពម្ចាស់ផ្ទះ សុខ ផេង ភេទ ប្រុស អាយុ៣៤ឆ្នាំ បានរៀបរាប់ឲ្យដឹងថា អគ្គីភ័យនេះ បានរលត់ទៅវិញ ក្រោយការឆាបឆេះបានប្រមាណ១០នាទីដោយក្រុមគ្រួសារ និងអ្នកជិតខាងបំពង់ពន្លត់អគ្គីភ័យ អស់ចំនួន២បំពង់មកបាញ់ពន្លត់ទាន់ពេលវេលា ពេលភ្លើងចាប់ផ្តើមឆេះចេញពីខ្ទះខ្លាញ់ ចំហៀវជ្រូក នៅពេលដែលក្រុមគ្រួសារបង្កាត់ភ្លើងខ្វៃជ្រូក ហើយបានឆាបឆេះទៅលើខ្ទះខ្លាញ់ដែលនៅក្បែរនោះ។

អគ្គីភ័យនេះពុំបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនោះទេ គឺឆាបឆេះតែជញ្ជាំងបន្តិចបន្តួចតែប៉ុណ្ណោះ នេះ សំណាងហើយមានបំពង់ពន្លត់អគ្គីភ័យ កុំអីច្បាស់ជាមានហានិភ័យធំជាក់ជាពុំខាន ព្រោះចំនុចក្បែរកើតហេតុជាចំនុចស្មុកស្មាញ ៕ ឆ្លាម សមុទ្រ

...

kps (3) kps (2) kps (5) kps (4) kps (6) kps (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print