ចិនបានជ្រើសរើស អ្នកបកប្រែភាសា កូរ៉េជាបន្ទាន់និងជាច្រើននាក់ ដើម្បីការពារ នៅពេលមានសង្គ្រាមកើតឡើងនៅពេល នោះ ប្រាកដជាមានជនជាតិកូរ៉េជាច្រើនភៀសខ្លួនទៅកាន់ប្រទេសចិន អាចបង្ក ផលលំបាកប្រសិនបើខ្វះអ្នកបកប្រែនោះ។
សារព័ត៌មាន ដេលីម៉ែលបានផ្សាយថា ទីក្រុង ដានដុង ប្រទេសចិននៅជាប់ព្រំដែនកូរ៉េខាងជើង ទទួលបានសំណើពីរដ្ឋាភិបាលឲ្យជ្រើសរើសបុគ្គលិក បកប្រែភាសាកូរ៉េ ដើម្បីធ្វើការងាផ្សេងៗ នៅក្នុងក្រុង។
ក្រុមអ្នកបកប្រែនឹងត្រូវធ្វើការនៅក្នុងការិយាល័យសន្តិសុខជាប់ព្រំដែនកូរ៉េខាងជើង និង មន្ទីរពាណិជ្ជកម្ម គយ និងអន្តោ ប្រវេសន៍ ជាដើម ។ ក្រុមអ្នកឯកទេស បញ្ជាក់ថា ហេតុការណ៍ខាងលើរបស់ចិនបានបញ្ជាក់យ៉ាងច្បាស់ថា ចិនបានត្រៀម លក្ខណៈ សម្រាប់ ទប់ទល់នឹងសង្គ្រាម កើតឡើង រវាងអាមេរិកនឹងកូរ៉េខាងជើង នៅពេលដ៏ខ្លីខាងមុខ។
ទីក្រុង ដានដុង មានពលរដ្ឋប្រមាណ២ លាននាក់ មានសារសំខាន់យ៉ាងខ្លាំង លើ វិស័យសេដ្ឋកិច្ច។ ជាមួយកូរ៉េខាងជើង មិនត្រឹមតែប៉ុណ្ណោះទីក្រុងនេះមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម …យ៉ាងសំខាន់ជា មួយកូរ៉េខាងជើង។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ រយៈពេលចុងក្រោយនេះបានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិពិសេសគឺប្រទេសនៅក្នុងតំបន់ ខ្លាចសង្គ្រាមកើតឡើង ប៉ះ ពាល់យ៉ាងខ្លាំង ដល់សន្តិសុខនិងសេដ្ឋកិច្ចប្រទេសអាស៊ី និងពិភពលោកទាំងមូល។ ដោយសង្គ្រាមកូរ៉េខាងជើង អាចបង្កឲ្យមានអ្នកស្លាប់ច្រើននិងរាលដាលទៅជាសង្គ្រាមធំ គឺសង្គ្រាមបរមាណូ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ គណបក្សប្រឆាំង និងក្រុម ពលរដ្ឋជប៉ុន កំពុងធ្វើការប្រឆាំងជំទាស់ ចំពោះគោលនយោបាយក្រុងតូក្យូ បន្ទាប់ពី នាវាចម្បាំង ទ័ពជើងទឹក ដ៏បំផុតក្នុង ប្រទេសខ្លួន Izumo បានចាកចេញពីមូល ដ្ឋាន ទ័ពជើងទឹក Yokosuka ដើម្បីការពារ នាវា គ្រឿងផ្គត់ផ្គង់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយ ការណ៍ កាលពីថ្ងៃចន្ទថា ក្នុងសញ្ញាមួយ ដែលបង្ហាញថា មិនមែនទាំងអស់គ្នា ក្នុងប្រទេសជប៉ុន មានទស្សនៈ ដូចនឹង នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលថា កងទ័ពចាំបាច់ត្រូវតែបង្កើនសមត្ថភាពនោះ បក្សប្រឆាំងជប៉ុន បាននិយាយថា ជម្រើស យោធា មិនគួរត្រូវបានពិចារណា លើកយក មកប្រើ ជុំវិញដំណោះស្រាយការទូតទេ។
លោក Kazuo Shii ជាអ្នកនយោបាយ ជប៉ុន ហើយក៏ជាប្រធាន បក្សកុម្មុយនីស្ត ជប៉ុន បាននិយាយថា ការអភិវឌ្ឍនុយក្លេ អ៊ែរ និងមីស៊ីលកូរ៉េខាងជើង គឺជារឿង មិនអាច អត់ទ្រាំបានទេ ប៉ុន្តែវាក៏មិនគួរ ប្រើជម្រើសយោធា ជុំវិញដំណោះស្រាយ ការទូតដែរ ហើយក្រុមស៊ីវិល បាននិយាយ ថា កម្លាំងនៃភាពរឹងមាំ របស់យោធា អាមេរិក មានលើសពីគ្រប់គ្រាន់ ហេតុអ្វីចំា បាច់ ជប៉ុនត្រូវបញ្ជូននាវាចម្បាំង Izumo ទៅការពារ៕
ប្រែសម្រួល៖ ម៉ែវ សាធី