នាយចឺម ឈប់ លេងឡាន សន្សំលុយទិញផ្ទះវីឡា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រឡូកបន្ថែមជាមួយអាជីពចម្រៀង នាយ ចឺម កាន់តែកាក់កបខ្លាំងជាងមុនដែលមួយខែៗ តារាកំប្លែងវ័យក្មេងរូបនេះអាចមាន ឱកាសស្វែងរកប្រាក់ចំណូលច្រើនគួរសម។ ឈប់ដូរស៊េរីរថយន្តភ្លាម នាយលើកឡើងថានឹងប្រឹងប្រែងសន្សំលុយកាក់ទិញផ្ទះវីឡារស់នៅនឹងគេមុនពេលមានភរិយា។

តារាកំប្លែងវ័យ២១ឆ្នាំ នាយចឺម បានចាកចេញពីស្រុកកំណើត ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ តោងការងារជាមួយនាយក្រូច និងនាងអ៊ីតជាពូនិងមីងរហូតទទួលបានជោគជ័យខ្លាំង។ ចាប់ផ្តើមមានប្រាក់ចំណូលច្រើននាយបង្ហើបថា ចង់ទិញវីឡាតម្លៃខ្ទង់៣០ម៉ឺនដុល្លារ នាពេលខាងមុខ។

នាយចឺម បានថ្លែងឲ្យដឹងថា បន្ទាប់ពីអាជីពសិល្បៈបានស្ទុះឡើងខ្លាំងហើយសម្រាប់ឆ្នាំនេះនាយបានចំណាយ ខ្ទង់៥០០០ដុល្លារ ដើម្បីរៀបចំពិធីខួបកំណើតរបស់ខ្លួនឲ្យអធិកអធម្ម។ នាយចឺម បន្ថែមថា ថ្ងៃខួបកំណើតកន្លងទៅក្រៅពីបួងសួងសុំសេចក្ដីសុខ ក្នុងថ្ងៃខួបកំណើត នាយចឺម បានបង្ហើបឲ្យដឹងថា នាយក៏មានគម្រោងចង់ទិញ វីឡាដ៏ធំស្កឹមស្កៃមួយនាពេលខាងមុខផងដែរ។ នាយថ្លែងថា ក្ដីស្រមៃរបស់នាយគឺចង់មាន ផ្ទះមួយនៅភ្នំពេញហើយក៏ពុំមែនផ្ទះល្វែងដែរ គឺ៣ឆ្នាំទៀតនាយចង់ទិញវីឡាតែម្ដងអាចក្នុងតម្លៃខ្ទង់៣០ម៉ឺនដុល្លារ។ នាយចឺម បានឲ្យដឹងដែរថា បច្ចុប្បន្ននេះក្នុងមួយខែនាយអាចរកចំណូលបានយ៉ាងតិច ២ទៅ៣ពាន់ដុល្លារហើយខែខ្លះ អាចលោតដល់៧០០០ដុល្លារក៏មានដូច្នេះ៣ឆ្នាំទៀតបើនាយប្រឹង សន្សំនាយនឹងអាចទិញវីឡាបានស្របតាមក្ដីស្រមៃខណៈដែលបច្ចុប្បន្ននាយក៏មានដីធ្លី៣ទៅ៤កន្លែងផងដែរ។អ្វីដែលពិសេសនាយនឹងផ្អាកការគិតផ្លាស់ប្តូររថយន្តថ្មីដើម្បីសន្សំលុយបង្គាប់ក្តីសុបិន្តនេះ។

នាយ ចឺមរំពឹងដែរថា ក្តីសុបិន្តរបស់នាយនឹងអាចសម្រេចបានមុនពេលសម្រេចចិត្តមានប្រពន្ធឬបង្កើតក្រុមគ្រួសារកក់ក្តៅមួយនោះ៕ វឌ្ឍនា

...

Jerm (4) Jerm (3) Jerm (5) Jerm (1) Jerm (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print