ករណី​ភ្ជង់​ប្លន់​យក​ម៉ូតូ​នៅសង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ កើតមានជាហូហែស្វាគមន៍លោកមេប៉ុសិ៍្តស្តីទី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូជូនសង្សារទៅផ្ទះ លុះដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានជនសង្ស័យដែលមានគ្នា៤នាក់ បានធ្វើសកម្មភាពយកកាំភ្លើង ភ្ជង់វាយប្លន់យកម៉ូតូបានសំរេច នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រោយនិងវត្តសន្សំកុសល ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជនរងគ្រោះ មានឈ្មោះ ទួន មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ទេសចរណ៍ ស្នាក់នៅ ម្តុំសំណង់១២ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ម៉ូតូដែលជនសង្ស័យ ប្លន់យកគឺម៉ាក ZOOMER X ពណ៌ស 1FR-9158 ។

តាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជូនសង្សាររបស់គាត់ ពីផ្សារអីអន គោលបំណងត្រលប់ផ្ទះរបស់នាងនៅម្តុំកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យ ៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកស្កុបពីមួយគ្រឿងនិងម៉ាក ឌ្រីមសង់ មួយ បានមកជិះ រួចហើយបានធ្វើសកម្មភាព ដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកភ្ជង់និងវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួស ក្បាលខាងក្រោយ ហើយពួកគេទាំងនោះក៍លើយកម៉ូតូ របស់ជនរងគ្រោះនាំគ្នាជិះចេញទៅបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល បឹងទំពុន ទាំងអារម្មណ៍សោកស្ដាយម៉ូតូរបស់ខ្លួនតែប៉ុណ្ណោះ។

ដោយឡែកក្រៅពីកើតមានករណីឆក់ ប្លន់ ក្នុង មូលដ្ឋានសង្កាត់បឹងទំពុន គេសង្កេតឃើញមានករណីល្បែងស៊ីសង កន្ទុយលេខខុសច្បាប់ជាច្រើន ដែលលោកមេ ប៉ុសិ៍្តស្តីទីកំពុងប្រមូលផល៕ តាឡឹម

...

IMG-20170503-WA0016

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print