ដូណាលត្រាំជួបពិភាក្សាជាមួយលោកពូទីន​លើកតំបូងក្រោយការវាយប្រហារស៊ីរី

ចែករំលែក៖

នៅថ្ងៃទី២ ខែឧសភា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ហើយក៏ជាលើកទី៣ ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នា ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។

តាមប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាស្តីអំពីសកម្មភាពបញ្ចប់ ក្រុមភេរវកម្មនៅមជ្ឈឹមបូព៌ា  និងកាត់បន្ថយភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។ នៅក្នុងសេចក្តីប្រកាសសេតវិមានបានបញ្ជាក់ថា «ប្រធានាធិបតីត្រាំ និងលោកពូទីន បានឯកភាពគ្នាថា ពលរដ្ឋស៊ីរីឈឺចាប់យូរពេកហើយដល់ពេលដែលធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់»។

ការជួបពិភាក្សាគ្នាតាមទូរស័ព្ទ គឺជាលើកទីមួយចាប់តាំងពីអាមេរិក បាញ់មីស៊ីលទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ដើម្បីតបតនឹងការប្រើអាវុធគីមីរបស់រដ្ឋាភិបាលស៊ីរីកាលពីខែមេសា។ នៅពេលនោះអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីអាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

ការសន្ទនាតាមទូរស័ព្ទជាលើកទី៣របស់មេដឹកនាំទំាងពីរ។ នៅថ្ងៃទី៣ខែមេសា លោកត្រាំក៏បានទូរស័ព្ទទៅកាន់លោកពូទីន ចូលរួមរំលែកទុក ដល់ការវាយប្រហារនៅស្ថានីយរថភ្លើងក្នុងទីក្រុង St Petersburg សម្លាប់មនុស្ស ១១នាក់។ ការជួបពិភាក្សាតាមទូរស័ព្ទលើកទីមួយនៅថ្ងៃទី២៨ ខែមករា ពេលលោកត្រាំទើបតែចូលកាន់តំណែងប្រធានាធិបតីអាមេរិកបានតែ៨ថ្ងៃប៉ុណ្ណោះ។

រាល់ការសន្ទនារបស់មេដឹកនាំទាំងពីរគឺផ្តោតសំខាន់ទៅលើ ការកម្ចាត់ក្រុមភេរវកម្ម នៅក្នុងតំបន់មជ្ឈឹមបូព៌ា ពិសេសគឺក្រុមភេរវកម្ម IS តែម្តង។

ជំនួបពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរ កន្លងទៅមិនបានប៉ុន្មានម៉ោង ក្រុមភេរវកម្ម IS បានបើកការវាយប្រហារទៅលើ ជំរុំជនភៀសខ្លួននៅក្នុងប្រទេសស៊ីរី សា្លប់៤៥នាក់។ ទូរស្សន៍BBCចេញផ្សាយនៅថ្ងៃពុធទី៣ខែឧសភា ឆ្នាំ២០១៧នេះបានឲ្យដឹងថា ជនស៊ិវិលច្រើនជាង៤០នាក់ និងក្រុមឧទ្ទាមឃឺដមួយចំនួនទៀត ត្រូវបានក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមបើកការវាយប្រហារនិងសម្លាប់នៅភាគខាងជើង ឈៀងខាងកើតនៃព្រំដែនប្រទេសស៊ីរីជាមួយនឹងអឺរ៉ាក់។

គេជឿជាក់ថា ការវាយប្រហាររបស់ក្រុមIS គឺសំដៅទៅលើជំរុំភៀសខ្លួនបណ្តោះអាសន្នរបស់ប្រជាជនស៊ីរីនិងអ៊ីរ៉ាក់ស្ថិតនៅក្នុងតំបន់Rajm al-Salibiក្បែរទៅនឹងទីក្រុងShaddadi នៃខេត្តHassakeh។

គួរបញ្ជាក់ថា មានការប៉ះទង្គិចគ្នាផងដែររវាងក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរីជាមួយនឹងក្រុមISផង នៅត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យមុនពេលISវាយចូលទៅដល់ជំរុំភៀសខ្លួននោះ៕

Putin-Trump (1) Putin-Trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print