កីឡាករ Xavi Hernandez អតីតកីឡាករខ្សែបម្រើក្រុមបាល់ទាត់ Barcelona បាន ជួយឲ្យក្រុមថ្មីរបស់ខ្លួនលើកពានជាលើកដំបូង ចាត់តាំងពីផ្ទេរមកកាន់ទឹកដីប្រទេសកាតារ (Qatar) កាលពីឆ្នាំ២០១៥ ។
ទោះបីជាមានអាយុ៣៧ឆ្នាំទៅហើយក្ដីក៏កីឡាកររូបនេះនៅតែអាចជួយជ្រោមជ្រែងក្រុម Al Sadd ទទួលជ័យជម្នះទៅលើក្រុម El Jaish ក្នុងលទ្ធផល២ទល់១ក្លាយជា ម្ចាស់ពានរង្វាន់ Qatar Cup 2017 ។ រឿង ដែលជួនគ្នានេះដែរកំពូលកីឡាកររបស់ ជម្រើសជាតិអេស្ប៉ាញXavi Hernandez បានជួបប្រកួតប្រកួតជាមួយនឹងអតីតមិត្ត រួមក្រុម Barcelona គឺកីឡាករ Seydou Keita ដែលជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រដែល អ្នកទាំង២នេះធ្លាប់ទទួលបានជោគជ័យជាមួយគ្នាជាខ្លាំងកាលពី៤ឆ្នាំមុនក៏ ប៉ុន្តែ គ្រានោះ Seydou Keita បានចាកចេញមក កាន់លីកប្រទេសចិន ។
ក្រោយចប់ការប្រកួតកីឡាករ Xavi បាននិយាយថា “ខ្ញុំមានមោទនភាពចំពោះការឈ្នះពានរង្វាន់លើកដំបូងរបស់ខ្ញុំជាមួយនឹងក្រុមនៅប្រទេសកាតារនេះហើយខ្ញុំ សង្ឃឹមថាក្រុមនេះនៅតែបន្តធ្វើបានយ៉ាងល្អក្នុងគោលបំណងដើម្បីឈ្នះពានរង្វាន់ Emirate មួយទៀត។ ម្យ៉ាងទៀត ខ្ញុំចង់ អរគុណដល់អ្នកគាំទ្ររបស់ Al Sadd ទាំងអស់ដែលបានចូលរួមទស្សនាការប្រកួតនេះនិងគាំទ្រក្រុម El Jaish ដែលពួកគេមាន តួនាទីធំបំផុតក្នុងការទទួលជ័យជម្នះពាន រង្វាន់របស់យើង” ។
គួរបញ្ជាក់ថា កីឡាករ Xavi Hernandez បានបាត់ឈ្មោះពីក្រុមជម្រើសជាតិតាំងពី ចុងឆ្នាំ២០១៤មកម្លេ៉ះ បន្ទាប់ពីមុនពេលសម្រេចចិត្តមកលេងក្នុងប្រទេសកាតារ ប៉ុន្តែស្នាដៃដ៏អស្ចារ្យរបស់កីឡាកររូបនេះគឺការជួយក្រុមជម្រើសជាតិអេស្ប៉ាញលើកពានរង្វាន់បាល់ទាត់ FIFA World Cup ជាលើកដំបូងក្នុងប្រវិត្តសាស្រ្តកាលពីឆ្នាំ ២០១០ និងការឈ្នះពានរង្វាន់ក្នុងទ្វីបអឺរ៉ុបជាច្រើនផងដែរ។ កីឡាកររូបនេះត្រូវបានគេចាត់ចំណាត់ថ្នាក់ថា ជាកីឡាករខ្សែ បម្រើល្អបំផុតក្នុងពិភពលោកដែលជាវីរបុរសរបស់ Barcelona ៕ ដេវីត