កូរ៉េខាងជើង ចុចកុងតាក់បំផ្ទុះមីស៊ីលដែលសាកល្បងកន្លងមកដោយច្រឡំបាញ់ចូលទឹកដីរុស្ស៊ី

ចែករំលែក៖

កូរ៉េខាងជើង បានបំផ្ទុះបំផ្លាញមីស៊ីលដោយខ្លួនឯង នៅក្នុងការសាកល្បងចុង ក្រោយនេះ ដោយឃើញថាមីស៊ីលនោះហោះសំដៅទៅទឹកដីរុស្ស៊ី។ ការបាញ់សាកល្បងនោះធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោកចាត់ ទុកថាជាការសាកល្បងបរាជ័យ តែការ ពិតមិនដូច្នោះឡើយ។

សារព័ត៌មាន Seoul Economy Daily បានផ្សាយនៅថ្ងៃទី២ខែឧសភាថាកាំជ្រួចមីស៊ីលដែលបានសាកល្បងនាពេលនោះជាប្រភេទ KN-17 ហោះហើរបាន ៤៨ គីឡូម៉ែត្រ ក៏ត្រូវបានបំផ្ទុះបំផ្លាញ ដោយ ក្រុមអ្នកឯកទេសកូរ៉េខាងជើងព្រោះខ្លាចហោះចូលទឹកដីរុស្ស៊ី។

នៅពេលនោះដែរ កម្លាំងការពារដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតបានដាក់ក្នុងសភាពអាសន្ន ក្នុងពេលដែលកូរ៉េខាងជើងសាកល្បងមីស៊ីល។ទាំងនោះជាសកម្មភាពកម្រកើតឡើង ចំពោះ រុស្ស៊ី ដែលមិនស្ថិតនៅក្នុង គោលដៅនៃ មីស៊ីលកូរ៉េខាងជើង។

សារព័ត៌មានខាងលើបានបញ្ជាក់ថា «ប្រើសិនបើមីស៊ីលកូរ៉េខាងជើង ហោះ ទៅកាន់ដែនសមុទ្រជប៉ុននោះ នឹងមិន បរាជ័យឡើយ ដោយសារតែហោះខុស គោលដៅទើប កូរ៉េខាងជើងសម្រេចកម្ទេចចោលតែម្តង»។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នាយកទីភ្នាក់ងារអាតូមិក របស់អង្គការ សហប្រជាជាតិ ទើបបាននិយាយឲ្យដឹងថា សញ្ញាជាច្រើនដែលបង្ហាញថា កូរ៉េខាង ជើង មិនព្រមបញ្ឈប់កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន គឺជាក្តីកង្វល់ដ៏ធំបំផុតមួយ ចំពោះ សហគមន៍អន្តរជាតិ។

សេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារថា មពល អាតូមិកអន្តរជាតិនេះ តាមសេចក្តី រាយការណ៍ គឺត្រូវបានធ្វើឡើង នៅចំថ្ងៃ តែមួយ ដែលអ្នកវិភាគសហរដ្ឋអាមេរិក និយាយថា រូបភាពដ៏ថ្មីបំផុតរបស់ផ្កាយ រណប បានបង្ហាញឲ្យឃើញ នូវការ បន្តសកម្មភាព ឥតឈប់មួយ នៅទីតាំង សម្រាប់ ធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់ព្យុងយ៉ាង ។

អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ លោក Yukiya Amano បាន ប្រាប់ថា នេះគឺជារឿងមួយ ដ៏គួរឲ្យបារម្ភ បំផុត ហើយដោយមិន អាចចូលដោយ ផ្ទាល់ ទៅកាន់ទីតាំងនិងតំបន់ពាក់ព័ន្ធ ទីភ្នាក់ងារមិនអាចបញ្ជាក់ ពីស្ថានភាព ប្រតិបត្តិការទីតាំង នុយក្លេអ៊ែព្យុងយ៉ាង បានទេ ប៉ុន្តែរាល់ការបង្ហាញឲ្យឃើញទាំងអស់ បានបញ្ជាក់ថា កូរ៉េខាងជើង កំពុង មានភាពរីកចម្រើនខ្លាំង ផ្នែកកម្មវិធីអាវុធ នុយក្លេអ៊ែររបស់ខ្លួន ។

នៅពេលនេះដែរកូរ៉េខាងជើងបាន ព្រមានដល់ប្រទេសជិតខាងក្នុងនោះមានកូរ៉េខាងត្បូងនិងជប៉ុន ប្រសិនបើមាន សង្គ្រាមកើតឡើងនោះ ប្រទេសជប៉ុន នឹង រងការវាយប្រហារមុនគេបង្អស់។កន្លងមកទីព្យុងយ៉ាងនឹងធ្វើឲ្យជប៉ុន ស្ថិតនៅក្រោម ដុំពពកវិទ្យុសកម្ម មុនវាយប្រហារ ទៅ ប្រទេសណាទាំងអស់ ប្រសិនបើសង្គ្រាម នុយក្លេអ៊ែរ ពិតជាផ្ទុះឡើងមែន ដើម្បីទុក ជាការរំឭកជប៉ុន អំពីវិនាសកម្ម ដ៏មហិមា បង្កឡើង ដោយការទម្លាក់ គ្រាប់បែក អាតូមិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គា សាគិ នាឆ្នាំ១៩៤៥ ។

កាសែតកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានសរសេរថា ក្នុងករណីមាន សង្គ្រាម នុយក្លេអ៊ែរផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ ប្រទេសជប៉ុន ដែលផ្តល់ ទីជម្រកដល់ មូលដ្ឋាន ដឹកជញ្ជូន មូលដ្ឋានផ្ទុកយន្តហោះ និងមូលដ្ឋានប្រតិបត្តិការ យោធារបស់កង កម្លាំង សហរដ្ឋអាមេរិក នឹងបាននៅក្រោម ពពកវិទ្យុសកម្ម មុនប្រទេសណាៗដទៃ ទាំងអស់។

ដោយការចោទប្រកាន់ ថ្នាក់ដឹកនាំ ជប៉ុន ពីបទធ្វើឲ្យរីករាលដាល នូវពាក្យចចាមអារ៉ាម ស្តីពីវិបត្តិនៅឧបទ្វីបកូរ៉េ កាសែតនោះ បានបន្ថែមទៀតថា ប្រសិន បើជប៉ុន ពិតជាមានក្តីព្រួយបារម្ភ អំពីផលប្រយោជន៍របស់ខ្លួនមែន ជប៉ុនចំាបាច់ ត្រូវតែខិតខំ ប្រឹងប្រែងស្វែងរកដំណោះ ស្រាយ ប្រកបដោយសន្តិភាព សម្រាប់ បញ្ហា ឧបទ្វីបកូរ៉េ៕

Kim jong un (1) Kim jong un (3) Kim jong un (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print