ឃាត់ខ្លួនអ្នកជួញដូរម្នាក់ និងថ្នាំប្រភេទម៉ាទឹកកក១០កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាអ្នកជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវបង្ក្រាបជាក់ស្តែង ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់តូច។

ហេតុការណ៍បង្ក្រាបជាក់ស្តែងនេះនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងជើងរោងចក្រប៊ឺរី ផ្លូវអូរដឹមកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះប៉េន សុខចេង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ វត្ថុតាងដកហូតបានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច ។

សមត្ថកិច្ចបានបន្តទៀតថា មុននឹងឈានដល់ការបង្ក្រាននេះគឺកម្លាំងទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យខាងលើជាមុខសញ្ញាជួញដូរគ្រឿងទើបកម្លាំងសមត្ថកិច្ចបានដាក់ការស្រាវ និងស៊ើបអង្កេតរហូតដល់ម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យរូបនេះនៅតាមផ្លូវក៏ឃាត់បានជាក់ស្តែងតែម្តង។

ក្រោយពេលឃាត់ខ្លូនជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕ សុខាសែនជ័យ

...

sok (1) sok (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print