អាណិកជន​ខ្មែរ​នៅ​ញ៉ូវហ្សេឡេនលើកទឹកចិត្ត​លោក​ សួ​ស​ សង​វាចា

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ សួ​ស​ សង​វាចា​តារាចម្រៀង​មនោសញ្ចេតនា​ ដែល​បាន​ចូលរ​ព្យាបាល​ជំងឺលើសឈាម​ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​ ៥​ ខែកញ្ញា ​កន្លង​ទៅ​នោះ​ បាន​នៅ​បន្ត​សម្រាល​ព្យាបាល​តាមដាន​ពី​គ្រូពេទ្យ​ជំនាញ​នៅឡើយ​។​ គ្រានេះ​លោក​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ញូ​វ​ហ្សា​លេ​ន​បាន​ផ្ញើ​សា​លើកទឹកចិត្ត​ និង​ប្រគល់​ថវិកា​មួយ​ចំនួន​សម្រាប់​លោក​និង​ក្រុម​គ្រួសារ​ដោះស្រាយ​ការ​ចំណាយ​ផង​ដែរ ​។​ ​

IMG_0054

គេ​ចាំ​បាន​ថា​ លោក​ សួ​ស​ សង​វាចា​ បាន​ ធ្លាក់ខ្លួន​ឈឺ​ ខណៈ​លោក​កំពុង​រត់​ហាត់ប្រាណ​មុខ​ផ្ទះ​ ក៏​ស្រាប់តែ​ទន់​ជើង​ដួល​រហូត​ដាច់​សរសៃឈាម​ និង​ ស្លាប់​មួយ​ចំហៀង​ខ្លួន​ ។​ក្រោយ​ស្ថាន​ភព​ជំងឺ​មិន​មិ​ល​រក​ស្ថាន​ភា​ប​ដូច​ការ​រំពឹង​ទុក​លោក​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​កម្ពុជា​នៅឡើយ​បើ​ទោះបីជា​ស្ថានភាព​ជំងឺ​ហាក់​ធូ​ស្បើយ​ជា​មុន​ច្រើន​ក្តី​។​ ​កន្លង​ទៅ​មាន​មន្ត្រី​ក្រសួង​ ស្ថាប័ន​នានា​ និង​សិល្បករ​មួយ​ចំនួន​បាន​បន្ត​ការ​សាកសួរ​សុខ​ទុក​រួម​ទាំង​ប្រគល់​ថវិកា​មួយ​ចំនួន​ដល់​លោក​ដើម្បី​បន្ត​ការ​ព្យាបាល​ជំងឺ​ និង​សម្រួលការ​លំបាក​របស់​ក្រុម​គ្រួសារ​លោក​។​ ថ្មីៗ​នេះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ អឹ​ម​(M)​លោក​ សន​ វិ​ជ្ជ​បុត្រ​ បាន​នាំ​យក​អំណោយ​ជា​ថវិកា​ផ្ទាល់ខ្លួន​ និង​ថវិកា​ដែល​បាន​ពី​សប្បុរសជន​រស់នៅ​ប្រទេស​ញូ​វ​ហ្សា​លែ​ន​ប្រគល់​ដោយ​ផ្ទាល់​ដៃ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​នៅ​ភ្នំពេញ​ផង​ដែរ​។​

លោក​ សន​ វិ​ជ្ជ​បុត្រ​ បញ្ជាក់​ថា​ ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ញូ​វ​ហ្សា​លែ​ន​បាន​ផ្ញើ​ថវិកា​តាម​រយៈ​លោក​ ហើយ​ពួក​គាត់​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​លើកទឹកចិត្ត​ដល់​តារាចម្រៀង​ជើង​ចាស់​រូប​នេះ​ផង​ដែរ​។​

លោក​បញ្ជាក់​ថា​ ការ​លើកទឹកចិត្ត​របស់​ប្រជាជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​នេះ​គឺ​ក្រោយ​ពី​ពួក​គាត់​ទទួល​បាន​ដំណឹង​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​ សួង​សង​វាចា​ ដែល​កន្លង​មក​លោក​ធ្លាប់​បាន​ចេញ​ទៅ​សម្តែង​ច្រៀង​រាំ​បម្រើ​ការ​សប្បាយ​របស់​ប្រជាជន​ខ្មែរ​រស់នៅ​ទីនោះ​ជា​ច្រើន​លើក​ច្រើន​សារ​។​

លោក​បញ្ជាក់​ថា​ សប្បុរសជន​មួយ​ចំនួន​មាន​ដូច​ជា​ អ្នក​នាង​ Lynda​ Srey​ Tep​ So​ ,​លោក​ Borin​ Mich​ Sophial​ Bun,​ អ្នកស្រី​Sokum​ Tuy​ និង​ស្វាមី​,​លោក​Bong​ Vannak​ និង​ភរិយា​,​អ្នកស្រី​Sithy​ Dee​ និង​ស្វាមី​,​លោក​Kimberly​ Pong​ ,​លោក​ Ashley​ និង​ Sunny​ ,​លោក​ Voueth​ លោក​Rim​ Bo​ ,​លោក​Oum​ Phron​ ,​លោកស្រី​ Ming​ O​ អ្ន​ក​នាង​Srey​ Mum​ ,​លោកស្រី​Ming​ Ram​ ,​អ្នកស្រី​Jasmine​ donuts​ ,​លោក​Pu​ Sear​ Pich​ និង​ភរិយា​,​លោក​ Sorth​ Chen​ និង​លោក​ Lim​ និង​ភរិយា​ដែល​សរុប​ថវិកា​ចំនួន​៣៦០​ដុល្លារ​អា​មេ​រិ​ក​។​

លោក​ថា​ ការ​រួមចំណែក​ជួយ​ជា​ថវិកា​នេះ​ទោះបីជា​មិន​ច្រើន​ប៉ុន្តែ​វា​គជា​ទឹកចិត្ត​ដែល​ផុស​ចេញពី​បេះដូង​ពិតៗ​មាន​ចំពោះ​សិល្បករ​ ។​លោក​ថា​ការ​សាកសួរ​សុខទុក្ខ​ពេក​ល​នេះ​គឺជា​ចំណែក​នៃ​ការ​ជួយ​លើក​កម្លាំងចិត្ត​ដល់​សិល្បករ​ដែល​ធ្លាប់​មាន​កេរ​ឈ្មោះ​ល្បី​ពិសេស​ធ្លាប់​បម្រើ​អារម្មណ៍​ ការ​កម្សាន្ត​របស់​ទស្សនិកជន​។​ ​

គួរ​បញ្ជាក់​ដែរ​ថា​ លោក​សួ​ស​ សង​វាចា​ ជា​តារាចម្រៀង​ដែល​និយម​ច្រៀង​បទ​មនោ​ស​ញ្ចេ​ត​ សម្រាប់​ផលិតកម្ម​ជា​ច្រើន​នៅ​ក្រៅប្រទេស​ដូច​ជា​ផលិតកម្ម​ រៃ​មាស​ តោ​មាស​ បុ​ផ្ផា​ជាដើម​និង​ធ្លាប់​បម្រើ​វិស័យ​សិល្បៈ​ជិត​២០​រួម​ទាំ​កម្មវិធី​ជា​ច្រើន​របស់​សង្គម​ពិសេស​បទ​ចម្រៀង​របស់​កាកបាទក្រហមកម្ពុជា​ បទ​ចម្រៀង​របស់​ក្រសួងទេសចរណ៍​ជាដើម​។​

តារាចម្រៀង​វ័យ​៤៩​ឆ្នាំ​និង​មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​រូប​នេះ​ធ្លាប់​បាន​ចេញ​ទៅ​ច្រៀង​រាំ​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ហើយ​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារាចម្រៀង​មានសំនៀង​ពិ​រោះ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អ​ធិ​រា​ធ​សំឡេង​មាស​ស៊ិ​ន​ ស៊ី​សា​មុត​។​ លោក​ក៏​ត្រូវ​សិល្បករ​ជំនាន់​ក្រោយ​គោរព​ស្រលាញ់​រាប់អាន​ព្រោះ​លោក​គឺជា​សិល្បករ​ដែល​មាន​អត្ត​ច​រិ​ក​ស្លូតបូត​សុភាព​រាបសា ​៕​

IMG_0041IMG_0064IMG_0001

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print